ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ជំនាញ​ខេត្ត​ព្រះសីហនុ​ បន្តចុះផ្សព្វផ្សាយ និងចុះកិច្ចសន្យា ចាត់វិធានការ បង្ការ បញ្ឍប់ការប្រេីប្រាស់ធ្វេីអាជីកម្ម និងការនាំចូលផលិតផលសុីហ្សា(SISHA)និងបារីអេឡិចត្រូនិច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដេីម្បី​ចាត់វិធានការ បង្ការ បញ្ឍប់ការប្រេីប្រាស់ធ្វេីអាជីកម្ម និងការនាំចូលផលិតផលសុីហ្សា​ និងបារីអេឡិចត្រូនិច​ នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ កម្លាំង​ជំនាញ​ខេត្ត​ព្រះសីហនុ​ បន្តចុះផ្សព្វផ្សាយ និងចុះកិច្ចសន្យា ចំពោះ​ម្ចាស់​អាជីវកម្ម​នៅតាមបណ្ដាហាងនានា​ ក្នុងខេត្ត។ 

ជាក់ស្ដែង​នៅថ្ងៃអង្គារទី២៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ​ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ច បានចុះផ្សព្វផ្សាយ និងចុះកិច្ចសន្យា ស្តីអំពីការចាត់វិធានការ បង្ការ បញ្ឍប់ការប្រេីប្រាស់ ការធ្វេីអាជីកម្ម និងការនាំចូលផលិតផលសុីហ្សា(SISHA)និងបារីអេឡិចត្រូនិច(E-Cigarette)។ 

ជាមួយគ្នានោះ​ នៅយប់ថ្ងៃអង្គារទី២៨ ខែមិថុនានេះដែរ​ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖