ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០១​ កក្កដា​​ ដល់ថ្ងៃទី១០ ខែកក្កដា​​ ឆ្នាំ២០២២នេះ​ តម្លៃប្រេងសាំងធម្មតា(រក្សាតម្លៃដដែល) និងប្រេងម៉ាស៊ូតចុះថ្លៃ ១០០រៀល

ចែករំលែក៖

​​ភ្នំពេញ៖ បេី​យោង​តាម​សេចក្តីជូនដំណឹង​របស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែកក្កដា ឆ្នាំ២០២២ ដោយតម្លៃប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៨០០រៀល/លីត្រ(រក្សាតម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៦.២០០រៀល/លីត្រ(ចុះថ្លៃ ១០០រៀល)។

ក្រសួង​ពាណិជ្ជកម្ម​ បានគូសបញ្ជាក់ថា៖​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើក​ទីផ្សា​អន្តរជាតិ​ថ្លៃ លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃ​ទី​០១​ខែកក្កដា​ ដល់ថ្ងៃទី​១០​ ខែ​កក្កដា​​ ឆ្នាំ​២០២២ នឹង​ត្រូវ​លក់​៦.០៦៤រៀល​/១​លី​ត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៦.៤៦៤រៀល​/​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត​។

គួរជម្រាបថា​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ​មានការ​រួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​/​លី​ត្រ​។

ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​០១កក្កដា​ ដល់​១០ ខែ​កក្កដា​​ ឆ្នាំ​២០២២ នឹងចុះមក​ ៥.៨០០រៀល /លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង៦.២០០រៀលសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

ដោយ​៖ស​ តារា


ចែករំលែក៖