ព័ត៌មានទាន់ហេតុការណ៍៖

ជនត្រូវចោទម្នាក់ត្រូវកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួនតាមដីកា

ចែករំលែក៖

ខេត្តកណ្តាល៖ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការខេត្តកណ្តាល កម្លាំងនគរបាលស្រុកកណ្តាលស្ទឹងបានធ្វើការស្រាវជ្រាវចាប់ខ្លួនជនត្រូវចោទម្នាក់កាលពីវេលាម៉ោង០៩ និង ០០នាទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិបាង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិបាង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

    មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា ជនត្រូវចោទដែលត្រូវឃាត់ខ្លួននោះឈ្មោះសួន វណ្ណដា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិបទល្វា ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

    ប្រភពដដែលបានបន្តថា ជនល្មើសខាងលើមានដីកាចាប់ចំនួន២ គឺ១-ដីកាលេខ៧៥៩ ដក.ប.ចខ/ ២០ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២០ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល រស់ ផុនចាន់និមល ។  ២-ដីកាលេខ៩៦៨/២០២០ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្ដាល ជួន វណ្ណៈរួចមក កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកណ្ដាលស្ទឹងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដើមឫស បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនត្រូវចោទដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖