ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ! សមត្ថកិច្ចចាប់ឃាត់ខ្លួនអ្នកលេងបណ្តាញសង្គមម្នាក់ ដែលបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើ Tik Tok ហៅ អ៊ូខុង ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តកោះកុង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ទីបំផុត ! សមត្ថកិច្ចចាប់ឃាត់ខ្លួនអ្នកលេងបណ្តាញសង្គមម្នាក់ ដែលបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើ Tik Tok ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តកោះកុង (ជនសង្ស័យឈ្មោះ ហៅ អ៊ូខុង នៅភូមិជើងអង ខេត្តត្បូងឃ្មុំ)

សូមជម្រាបថា, ការចាប់ឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នំា២០២២នេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនអ្នកលេងបណ្តាញសង្គមម្នាក់ដែលបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើ Tik Tok ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តកោះកុង។

បន្ទាប់ពីចាប់ឃាត់ខ្លួនសមត្ថកិច្ចខេត្តត្បូងឃ្មុំបានបញ្ជូនខ្លួនមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់វិធានការតាមច្បាប់។ 

សមត្ថកិច្ចបញ្ជាក់ថា, ជនសង្ស័យឈ្មោះ ហ៊ៅ អ៊ូខុង នៅភូមិជើងអង ខេត្តត្បូងឃ្មុំ។

ថ្លែងពីខេត្តបន្ទាយមានជ័យក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង»ដែលផ្សព្វផ្សាយបំពុល ព័ត៌មានថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង។

សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ចេញផ្សាយបំផុសមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ ….!នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»។

សម្ដេចតេជោ ហ៊ុន សែន ថា«អត់ខ្វះគុកដាក់មនុស្សបែបនេះនោះទេ» គឺត្រូវមានវិធានការឆ្លើយតបឱ្យបានឆាប់រហ័ស។ 

ថ្លែងក្នុងទិវាមច្ឆាជាតិ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ថាការផ្សព្វផ្សាយព័ត៌មានមិនពិតបំពុលសង្គមមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ នឹងត្រូវបានស្រាវជ្រាវចាប់ខ្លួនភ្លាម។ 

សម្ដេចតេជោថា៖ «ផុសឡើងមួយចាប់មួយ ឡើងពីរចាប់ពីរ ព្រោះរឿងនេះអត់មានលេងសើចទេ!»។ 

ព័ត៌មានមិនពិតដែលម្ចាស់បណ្ដាញសង្គមតិកតុ ផុសនោះបង្ហាញពីមនុស្សដែលស្លាប់នៅខេត្តកោះកុងជាច្រើនខែមកហើយបានយកមកបង្ហោះសារជាថ្មីដែលបង្ករឱ្យមានការភ័យខ្លាចក្នុងចំណោមសាធារណជនក្រោយកម្ពុជារកឃើញឡើងវិញនៃជំងឺកូវីដ-១៩។

សម្ដេចតេជោថាមនុស្សមិនគួរទំនេរយកទុក្ខមកដាក់ខ្លួនដោយសាររឿងដូច្នេះនោះទេ ៕

ដោយ ៖ សិលា


ចែករំលែក៖