ភ្នំពេញ ៖ បើយោងតាមប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច លោក ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង និងលោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធាន/នាយការិយាល័យ អនុ/នាយរងការិយាល័យ នាយ/នាយរងផ្នែក និងមន្រ្តីចំណុះនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច។
ជាកិច្ចចាប់ផ្តើម លោក ហេង សុផាត ប្រធាននាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច បានឡើងអានរបាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានជូនគណៈអធិបតី និងអង្គប្រជុំទាំងមូលដោយក្នុងនោះមានការិយាល័យ០៥ ចំណុះនាយកដ្ឋានរួមមាន៖
១-ការិយាល័យរដ្ឋបាល-សរុប
២-ការិយាល័យតាមដានវាយតម្លៃ អភិបាលកិច្ចល្អ និងគ្រប់គ្រងទិន្នន័យ
៣-ការិយាល័យសវនកម្មតាមបណ្តឹង
៤-ការិយាល័យស្រាវជ្រាវ និងផ្សព្វផ្សាយ
៥-ការិយាល័យអភិវឌ្ឍអភិបាលកិច្ច និងសុចរិតភាព
ជាកិច្ចបន្ទាប់ លោក ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ផ្តាំផ្ញើ និងផ្តល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖
– មតិស្វាគមន៍ក្នុងអង្គពិធីទាំងមូល
– បានសំដែងក្តីសោមនស្សរីករាយ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិចំណុះនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចនៅពេលនេះ
– ត្រូវខិតខំប្រឹងប្រែងការងារបន្តដើម្បីអង្គភាពយើង
– ត្រូវខិតខំបន្តការសិក្សាបន្ថែមទៀត និងមានវគ្គបណ្តុះបណ្តាលជំនាញសវនកម្ម
– យើងមិនបានរៀបចំពិធីជួបសំណេះសំណាលប៉ុន្មានឆ្នាំកន្លងមកនេះដោយសារជំងឺCovid
– ត្រូវពង្រឹងនូវស្មារតី ឆន្ទៈ សុក្រិត្យ ឱ្យបានច្បាស់លាស់ក្នុងការចុះបំពេញបេសកកម្មសវនកម្ម ដើម្បីមាតុភូមិ និងក្រសួងមហាផ្ទៃយើងផងដែរ
– ត្រូវគោរពវិន័យ ទាំងផ្នែកស៊ីវិល និងផ្នែកសន្តិសុខសាធារណៈ
– ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ ស្លូតបូត ម៉ឺងម៉ាត់ គោរពច្បាប់ជាដាច់ខាត
– ជំរុញពង្រឹងការងារតាមការិយាល័យនីមួយៗឱ្យបានល្អ
-ការិយាល័យរដ្ឋបាល-សរុប ជាសេនាធិការជូននាយកដ្ឋាន
-ត្រូវចេះសាមគ្គីគ្នាទៅវិញទៅមកក្នុងអង្គភាពយើង
-លោក ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានស្វះស្វែងរកជំនួយវ៉ាក់សាំងចាក់ជូនប្រជាជនគ្រប់ៗគ្នា
-លោក ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែងតែគាំទ្រលើការងារ អគ្គសវនកម្មផ្ទៃក្នុងផងដែរ។
ជាទីបញ្ចប់ លោក ឧត្តមសេនីយ៍ឯក អគ្គនាយក បានជូនពរដល់អង្គពិធីទាំងមូលជួបតែសុខភាពល្អ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សហការី