ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ៖ ខ្ញុំបានរៀនសូត្រមេរៀនដឹកនាំ និងគម្រូនៃភាពជាអ្នកដឹកនាំជាច្រើនពីសម្តេចតេជោ (ពុក)

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកនេះក្នុងជំនួបជាមួយថ្នាក់ដឹកនាំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ្ញុំបានចែករំលែកនូវមេរៀនដែលខ្ញុំបានសង្កេត រៀនសូត្រពីឥស្សរជនមួយរូបដែលខ្ញុំតែងតែហៅថាពុក ហើយដែលខ្ញុំតែងតែនិយាយពាក្យមួយឃ្លាចំពោះលោកថា “លើសពីឪពុក”។ នេះជាថ្លែងរបស់ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ 

លោក ហ៊ុនម៉ានី បន្តថា, ពុកតែងតែផ្តល់ជាភាពគម្រូ និងផ្តល់មេរៀននៃភាពជាអ្នកដឹកនាំមកដល់ខ្ញុំ ចំនួនបីចំណុច៖ (១)ការដឹកនាំតាមចក្ខុវិស័យ (២)ការដឹកនាំតាមឋានានុក្រម និង (៣)ការដឹកនាំដោយមានមនោសញ្ចេតនា និងការអធ្យាស្រ័យ។ 

ការងារដឹកនាំនឹងមិនអាចចៀសបាននូវចំណុចទាំងបីខាងលើនោះទេ គ្រាន់តែកិច្ចការទាំងអស់ទាមទារឲ្យអ្នកដឹកនាំស្គាល់ច្បាស់ពីខ្លួនឯង និងសមត្ថភាពរបស់ខ្លួន ស្គាល់ពីកាលៈទេសៈ និងបរិបទនៃស្ថានភាពនិមួយៗឲ្យបានជាក់លាក់ ៕


ដោយ ៖ សុខ ខេមរា


ចែករំលែក៖