ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ជូនដំណឹងដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ស្តីពីការចាប់ផ្តើមនីតិវិធីផ្តល់កម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅល្ងាចថ្ងៃ​សុក្រ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ក្រសួងទេសចរណ៍ជូនដំណឹងដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ស្តីពីការចាប់ផ្តើមនីតិវិធីផ្តល់កម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។ 

ជាក់ស្ដែង​យោងតាមសេចក្តីជូនដំណឹងលេខ២៦៣ សជណ.អគឧ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ជូនដំណឹងដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ឱ្យរស់រាន់នៅប្រឹក្សាយោបល់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ទាំង១៩ស្ថាប័ន ស្នើសុំកម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ក្នុងទំហំទឹកប្រាក់សហហិរញ្ញប្បទាន១៥០លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងការស្តារប្រតិបត្តិការអាជីវកម្មទេសចរណ៍ទ្បើងវិញ និងកែលម្អ ,ធ្វើទំនើបកម្ម ,ពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ត្រៀមខ្លួនទទួលទេសចរជាតិនិងអន្តរជាតិ៕

 សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងខាងក្រោម៖

ដោយ៖ សហការី


ចែករំលែក៖