ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីនៅអុីរ៉ង់ ស្លាប់និងរបួសជាច្រើននាក់

ចែករំលែក៖

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានCNN បានផ្សាយថា មានមនុស្ស៥នាក់ស្លាប់ដោយការរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ នៅភាគខាងត្បូងប្រទេសអុីរ៉ង់។ តំបន់ខាងលើនេះដែរក៏រងការរញ្ជួយដី កម្រិត៦,៣រ៉ិចទ័រជាមួយគ្នាផងដែរ។
តាមសារព័ត៌មាន CNN បានផ្សាយថា «មនុស្ស៥នាក់ស្លាប់ និង១២នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោក Mehrdad Hassanzadeh ប្រធានគ្រប់គ្រងគ្រោះអាសន្ននៅខេត្ត Hormozgan បានប្រកាសពីការរញ្ជួយដីនៅថ្ងៃទី២ខែកក្កដា ។ លោក Mehrdad Hassanzadeh បញ្ជាក់ថា សកម្មភាពជួយសង្គ្រោះកំពុងតែបន្ត ហើយមន្ត្រីក្នុងតំបន់បានផ្តល់ប៉ាតង់ឱ្យពលរដ្ឋដែលបាត់បង់ផ្ទះសម្បែងដោយការរញ្ជួយដី ។
សារព័ត៌មាន IRNA បានផ្សាយថា មានការរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ និង ៦,១រ៉ិចទ័រ បំផ្លាញផ្ទះសម្បែងពលរដ្ឋជាច្រើនស្ថិតនៅក្នុងភូមិ Sayeh Khosh។
កាលពីឆ្នាំ២០០៣ ក៏មានការរញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រស្ថិតនៅក្នុងខេត្ត Kerman សម្លាប់មនុស្ស៣១ពាន់នាក់ និងបំផ្លាញទីក្រុងបុរាណ Bam ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ CNN


ចែករំលែក៖