ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មនៅទូទាំងនៅលីប៊ី ប្រឆាំងនឹងការជាប់គាំងនយោបាយ

ចែករំលែក៖

កាលពីយប់ថ្ងៃទី១ខែកក្កដា មានបាតុកម្មផ្ទុះឡើងនៅទីក្រុងជាច្រើន ក្នុងប្រទេសលីប៊ី ដើម្បីប្រឆាំងនឹងភាពជាប់គាំងនយោបាយនៅក្នុងប្រទេសនេះ ក៏ដូចជាស្នើឱ្យមានការកែទម្រង់ជីវភាពរស់នៅរបស់ពលរដ្ឋ។
នៅក្នុងរដ្ឋធានី ទ្រីប៉ូលី ពលរដ្ឋជាច្រើនបាននាំគ្នាដង្ហែក្បួនបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានជាច្រើនឆ្នាំកន្លងមក។ ក្រុមបាតុករបានស្រែកពាក្យស្លោកប្រឆាំង រដ្ឋាភិបាលឯកភាពជាតិដឹកនាំដោយនាយករដ្ឋមន្ត្រី Abdel Hamid al-Dabaiba និងស្នើឱ្យដោះស្រាយបញ្ចប់វិវាទនយោបាយ នាពេលបច្ចុប្បន្ន និងកំណត់តម្លៃទំនិញ ស្បៀងអាហារ ក្នុងនោះមាននំប៉័ងជាដើម។
ការធ្វើបាតុកម្មក៏បានកើតឡើងនៅក្នុងទីក្រុងផ្សេងទៀតទូទាំងប្រទេសដែរ ក្នុងនោះមានទីក្រុង Misurata, Mani Walid, Benghazi, Tobruk និង Al Bayda …។
ក្រុមបាតុករបង្ហាញការខឹងសម្បាយ៉ាងខ្លាំងដោយបាននាំគ្នាដុតបំផ្លាញទីតាំងសាធារណៈរបស់រដ្ឋ ក្នុងនោះមានទីតាំងរដ្ឋាភិបាល Misurata និងទីតាំងរដ្ឋសភា នៅក្នុងតំបន់Tobruk។ ពលរដ្ឋបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ចំពោះស្ថានភាពផ្តាច់ភ្លើងជាបន្តបន្ទាប់ និងការជាប់គាំងនយោបាយ ធ្វើឱ្យជីវភាពពលរដ្ឋរស់នៅយ៉ាងលំបាក ក្នុងពេលអាកាសធាតុក្តៅខ្លាំង៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ skynewsarabia)


ចែករំលែក៖