ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញរ៉ឺម៉កដឹកកូនឈើសង្កត់ពីលើបុរសម្នាក់ស្លាប់ក្នុងទឹក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់អ្នកដឹកកូនឈើលក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងប្រឡាយទឹក ដោយរ៉ឺម៉កដឹកកូនឈើសង្កត់ពីលើ នៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២២។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ប្រជាពលរដ្ឋបានរាយការណ៍ថា មានម៉ូតូ ម៉ាកវ៉េវ អាល់ហ្វា ស្លាកលេខ  បាត់ដំបងAJ ៣២៦៧ ពណ៌ខ្មៅ ដឹកកូនឈើលក់ ធ្លាក់ចូលក្នុងទឹកប្រឡាយចម្ងាយប្រហែល៥០០ម៉ែត្រចំណុចលូខ្ពស់ដោយពុំឃើញម្ចាស់ នៅខាងលិចភូមិថ្មី ឃុំតាផូ  ស្រុកស្វាយចេក   

លោកអធិការបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មាន ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់ នឹងសហការ ជាមួយប្រជាពលរដ្ឋរាវរកមនុស្សក៏ ឃើញម្ចាស់ស្លាប់នៅក្នុងទឹកប្រឡាយក្រោមរទេះ ដឹកកូនឈើមិនដឹងតាំងពីពេលណានោះទេ ហើយស្រង់សព ឡើងមកលើ និងឆែកក្នុងកាបូប ស្ពាយចំហៀងរបស់សព ក៏បានឃើញ ៖- អត្តសញ្ញាណប័ណ្ណ ឈ្មោះ អិន សែនភេទប្រុសអាយុ៤១ឆ្នាំ  រស់នៅភូមិ កៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់បង ,-ទូរស័ព្ទ ម៉ាកសាំសុងពណ៌ខ្មៅ,-លុយខ្មែរ ៤៦០.៧០០៛និងកាតចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោយមកបានធ្វើការស្រាវជ្រាវសាច់ញាតិនិងរកឃើញក្រុមគ្រួសារផ្ទាល់ក៏បានប្រគល់សពឲ្យគាត់យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

លោកអធិការបានបន្តថា៖មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរពីកើតទៅលិច ពេលដល់ចំណុចលូខ្ពស់ សង្ស័យគេចគ្រឡុកបណ្តាលឱ្យរ៉ឺម៉កប្រទាញម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងម៉ូតូនិងរ៉ឺម៉ក សង្កត់មនុស្ស ក្នុងទឹកឈ្លក់ស្លាប់ដោយគ្មានអ្នកដឹងនឹងជួយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖