ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបត្រូវបានគេព្យាករថានឹងដួលរលំ(បែកបាក់) ដោយសារតែកំហុសរបស់ប្រទេសមួយក្នុងចំណោមប្រទេសស្ថាបនិក

ចែករំលែក៖

តាមការលើកឡើងរបស់អ្នកសារព័ត៌មាន Moritz Enders មកពីសារព័ត៌មាន Deutsche Wirtschafts Nachrichten (DWN) បានលើកឡើងថា នៅក្នុងភាពគ្រោះថ្នាក់របស់អឺរ៉ុប ប្រទេសអាល្លឺម៉ង់គឺជាប្រទេសដែលគំរាមកំហែងធំបំផុតដល់សហគមន៍អឺរ៉ុប ។
តាមការលើកឡើងរបស់លោក Moritz Enders កម្លាំងក្រុមប្រឆាំងអឺរ៉ុបកំពុងតែគ្រប់គ្រងអំណាចនៅក្នុងប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប ដោយសារតែឥទ្ធិពលរបស់អាមេរិក រុស្ស៊ីនិងចិន។ ទន្ទឹមនឹងនោះ លោក Moritz Enders ក៏បានអំពាវនាវកុំឱ្យភ្លេចភូមិសាស្ត្រនយោបាយរបស់ចក្រភពអង់គ្លេស ដែលបានចាកចេញពីអឺរ៉ុប ។ អ្នកសារព័ត៌មាន Moritz Enders បានបញ្ជាក់ទៀតថា គោលនយោបាយរបស់អង់គ្លេស លែងសមស្របជាមួយអឺរ៉ុបទៀតហើយ។
បើទោះបីមានការគំរាមកំហែងពីខាងក្រៅក្តី ប៉ុន្តែការគំរាមកំហែងធំបំផុតចំពោះសហគមន៍អឺរ៉ុបនោះគឺ «គោលនយោបាយនិងថាមពលបរាជ័យរបស់អឺរ៉ុប» អាចធ្វើឱ្យសហគមន៍មួយនេះត្រូវបែកបាក់គ្នា។
ប្រវត្តិសាស្ត្រសហគមន៍អឺរ៉ុបបានចាប់ផ្តើមឡើងនៅឆ្នាំ១៩៥១ ដោយមានការចូលរួមពីសហគមន៍ ធ្យូងថ្ម និងដែកថែបនៅអឺរ៉ុប ដោយបានចាប់ផ្តើមបង្កើតឡើងពី៦ប្រទេស គឺអាល្លឺម៉ង់ បារាំង បែលហ្សុិក អុីតាលី ហុល្លង់ និង Luxembourg ៕ ដោយ៖ ធីរីណា

រូបថត​ :​ Baonghean.vn


ចែករំលែក៖