ព័ត៌មានទាន់ហេតុការណ៍៖

មានករណីបាញ់ប្រហារមួយទៀតនៅទីក្រុង Philadelphia ក្នុងថ្ងៃទិវាឯករាជ្យអាមេរិក

ចែករំលែក៖

ទីក្រុង Philadelphia ភាគឦសាន្តអាមេរិក ក៏មានករណីបាញ់ប្រហារ ក្នុងទិវាឯករាជ្យ អាមេរិកថ្ងៃទី ៤ខែកក្កដា ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ប៉ូលិសពីររូបរងរបួសនៅក្នុងការបាញ់ប្រហារនៅយប់ថ្ងៃទី ៤ខែកក្កដា ក្នុងពេលទីក្រុងនេះកំពុងប្រារព្ធពិធីទិវាឯករាជ្យ ។ តាមការប្រកាសរបស់មន្ត្រីប៉ូលិសបានបញ្ជាក់ថា ហេតុការបាញ់ប្រហារខាងលើកើតឡើងក្នុងពេលមនុស្សជាច្រើនកំពុងទស្សនាការបាញ់កាំជ្រួចផ្កាភ្លើង ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ នៅក្នុងទីក្រុងឈីកាហ្គោ មានការបាញ់រ៉ះបណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ និងជិត ៣០នាក់រងរបួស ការបាញ់ប្រហារធ្វើឡើងពីលើអគារ ។ ជនដៃដល់ក៏ត្រូវបានកម្លាំងប៉ូលិសចាប់ខ្លួនភ្លាមៗនោះដែរ ។ នៅពេលនេះ មិនទាន់អាចសន្និដ្ឋានបានថា ជាការវាយប្រហារភេរវកម្មឬយ៉ាងណានោះឡើយ៕ដោយ៖ ធីរីណា

រូប​ថត ៖​ ​HanoiTV


ចែករំលែក៖