ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០៥ ខែកក្កដា ឆ្នាំ២០២២នេះថា៖ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល នៃអធិការដ្ឋាននគរបាលស្រុកបវេលចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោ យខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដែង កាលពីវេលាម៉ោង ៥និង៥០នាទីព្រលប់ថ្ងៃទី៤ ខែកក្កដាម្សិលមិញនេះ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖
១-ឈ្មោះ ឌិន ប៊ុនរ៉ុង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបវេល១ ឃុំ បវេល ស្រុកបវេល ខេត្តបាត់ដំបង ។
២-ឈ្មោះភឿន ថនភេទប្រុស អាយុ៣៨ឆ្នាំរស់នៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន៤ថង់សង្ស័យមានសារធាតុញៀន។
-ទូរស័ព្ទដៃចំនួន៣គ្រឿង(ចាស់)
លុះដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង៩ និង៥០នាទីនៅចំណុចចភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល សមត្ថកិច្ចនគរបាលស្រុកបវេលបាន បន្តប្រតិបត្តិការឈានដល់ការឃាត់ខ្លួនជន សង្ស័យបាន១នាក់បន្ថែមទៀតគឺឈ្មោះ តុបណៃ ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅភូមិព្រៃទទឹង២ ឃុំ បវេល ស្រុកបវេល(អ្នករក្សាទុកនូវសារធាតុ ញៀន) ។
-វត្ថុតាងចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចចំនួន៦ថង់សង្ស័យថាមានសារធាតុញៀន។
-ទូរសព្ឌ័ដៃចំនួន១គ្រឿង(ចាស់) ។
-វត្ថុតាងចាប់យកសរុបទាំងអស់រួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចចំនួន១០ថង់សង្ស័យមានសារធាតុញៀន
-ទូរសព្ឌ័ដៃចំនួន៤គ្រឿង(ចាស់)។
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យនគរបាលស្រុកបាននិងកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់៕
ដោយ៖សហការី