ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ត្រឹម តែ១៩ម៉ោង សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនឃាតកដែលជាអ្នកបេីកបររថយន្ដឱ្យ ឧកញ៉ា លឹម ប៊ុនសួរ

ចែករំលែក៖

 ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងទៅសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី មុខរបរអ្នកបេីកបររថយន្តឱ្យឧកញ៉ា លឹម ប៊ុនសួរ ដែលបានបាញ់សម្លាប់បុរសម្នាក់នៅផ្លូវ លេខ៣២២ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ១:០០រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។ 

   ដោយអនុវត្តតាមជំនាញ សមត្ថកិច្ចបានចំណាយពេលស្រាវជ្រាវត្រឹមតែ១៩ម៉ោង ជនសង្ស័យជាឃាតកត្រូវបានឃាត់ខ្លួន៕

                              

ដោយ ៖ សិលា


ចែករំលែក៖