ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា ៖ អបអរសាទរខួបលើកទី១៤ នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក !

ចែករំលែក៖

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ ជាថ្ងៃខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២២ ) ។

ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ពោលគឺ ១៤ឆ្នាំមុន ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ របស់កម្ពុជា បើគិតចាប់តាំងពីប្រទេសកម្ពុជា ទទួលបានប្រាសាទព្រះវិហារ បន្ទាប់ពីឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។

ក្នុងនាមកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទកភាពណាស់ ដែលប្រទេសកម្ពុជាយើង ជាបន្តបន្ទាប់ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណ របាំ ល្ខោន ឧបករណ៍បុរាណ ..។ល។ និង។ល។ ទាំងនេះជាការលើកមុខមាត់ និងធ្វើឲ្យប្រទេសកម្ពុជា កាន់តែល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ ។

សូមខ្មែររួមគ្នាថែរក្សា ការពារប្រាសាទបុរាណទាំងអស់ របស់យើង ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ ដើម្បីបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ បានស្គាល់ពីស្នាដៃដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរយើងជំនាន់មុន៕

ដោយ ៖ សិលា


ចែករំលែក៖