ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូ គីមថេងសុទ្ធធីតា ទាមទារយុត្តិធម៌លើរឿងមួយកើតមានលើលំនៅឋានរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមិនតិចទេមុននេះបន្ទាប់ពីកញ្ញាឯកម្ចាស់មកុដMiss Grand Cambodia 2021 កញ្ញា ម៉ូ គីមថេងសុទ្ធធីតាបានបង្ហោះសារអមដោយការទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង និងក្រុមគ្រួសារដែលនាងចាត់ទុកថាជាការំលោភបំពានលើការរស់នៅ។ 

កញ្ញា ឯករូបនេះ បានបង្ហោះសារនៅលើហ្វេសប៊ុកដង្ហើយរកយុត្តិធមឳ បែបនេះថា ៖ « សុំបងៗសារព័ត៌មានជួយចុះពីព័ត៌មានមួយនេះសំរាប់នាងខ្ញុំផង ដើម្បីអោយបានដឹងលឺ ដល់សម្តេចពុក  ខ្ញុំ ប៉ូគឹមថេងសុតធីតា សូមផុសព័ត៌មាននេះជាសាធារណៈ ដើម្បីស្វែងរកយុត្តធម៍សំរាប់ខ្លួនខ្ញុំផ្ទាល់  ដោយនាងខ្ញុំត្រូវបានទទួលការធ្វើ បាប និងបំផ្លាញទ្រព្យសម្បិត្តិរបស់នាងខ្ញុំជាច្រើនលើកច្រើនសារពី អភិបាលខណ្ឌ ឫស្សីកែវ ដោយពួកគាត់បានលើកកំម្លាំងមក កាប់គាស់ បំផ្លាញ់ដើមឈើ របង និងរបស់ទ្រព្យផ្សេងទៀតនៅក្នុងហាងរបស់ខ្ញុំដោយមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ ជាច្រើនលើក ច្រើនសារ នាងខ្ញុំជាពលរដ្ធស្របច្បាប់ សាងសង់លើដីរបស់ខ្លួនស្របច្បាប់ កំពុងតែទទួលរងភាពអយុត្តិធម៌ច្រើនលើកច្រើនសារ ចំពោះការដែលបិទសិទ្ធហាមនៅក្នុងការសាងសង់ នេះជាវីដេអូរភ័ស្តតាងបញ្ចាក់ពាក់ទង្វើដែលពួកគាត់បានធ្វើមកលើប្រជាជនក្នុងសហគមន៍រួមទាំងរូបនាងខ្ញុំ តែមិនមែនលើកទី១ទេ ដែលពួកគាត់មកធ្វើបែបនេះ គឺច្រើនលើកមកហើយខ្ញុំមករាងយឺតទើបថតបានតែពាក់កណ្តាល ហើយខ្ញុំក៏ទទួលបានការគំរាមគំហែងពីពួកគាត់ម្តងទៀតថាពួកគាត់និងមកស្អែកម្តងទៀត ទើបនាងខ្ញុំដាច់ចិត្តផុសដើម្បីកាពារសុវត្តិភាពរបស់ខ្ញុំនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ខ្ញុំ  ខ្ញុំនិងយកវីដេអូរជាច្រើនទៀតពីប្រជាជនដែលជាភ័ស្តតាងពេលដែលពួកគាត់ បំផ្លាញទ្រព្យសម្បត្តិរបស់ខ្ញុំនិង ប្រើប្រាស់ហិង្សាលើប្រជាជនក្នុងសហគមន៍។ សុំផ្តល់យុត្តិធម៍សំរាប់ប្រជាជនស្លូតត្រង់ក្នុងសហគមន៍ខ្ញុំផង ខ្ញុំផុសនេះដើម្បីអោយដឹងពីសុវត្តិភាពរបស់ខ្ញុំដូចគ្នា មើលមិនឃើញទេថាស្អែកនិងមានរឿងអ្វី ខ្ញុំជាពលរដ្ធស្របច្បាប់ សុំទទួលបានសិទ្ធពេញលេញក្នុងការរស់នៅផង សុំសម្តេចពុក ជួយដល់កូនចៅផងសម្តេចពុក » ។ 

  យើងនៅបន្តរងចាំតាមដាន និងរាយការបន្តទៀតអំពីករណីខាងលើដែលកើតមានឡើងលើប្រជាពលរដ្ឋ និងកញ្ញាឯកMiss Grand Cambodia 2021 កញ្ញា ម៉ូ គីមថេងសុទ្ធធីតា៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖