ព័ត៌មានទាន់ហេតុការណ៍៖

មូលដ្ឋានស្រុកបន្ទាយស្រី មានការអភិវឌ្ឍ និងសំបូរទៅដោយតំបន់ទេសចរណ៍

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្នុងមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប មួយរយៈចុងក្រោយនេះ មិនត្រឹមតែឈ្នះសន្លឹកឆ្នោត ក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ប៉ុណ្ណោះទេ។ តាមរយៈការដឹកនាំរបស់លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ដ៏វិញក្មេង គាត់ពិតជាបានខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត គំនិតធនធាន បង្ហាញពីការដឹកនាំ លើកតម្កល់ផលប្រយោជន៍ជាតិជាធំ។

លោកអភិបាលស្រុកវ័យក្មេងរូបនេះ តែងចុះចុះជួបបងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានច្នងផ្ទះ ជាមួយនឹងភាពស្និទ្ធស្នាល មិនអាចឃ្លាតឆ្ងាយមនោសញ្ជេតនាពីប្រជាពលរដ្ឋរបស់លោកឡើយ។ ទីបំផុត ! ទឹកដីស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្លាយទៅជាតំបន់អភិវឌ្ឍន៍ ទេសចរណ៍ បង្កើនកម្លាំងពលកម្មការងារឲ្យប្រជាពលរដ្ឋ មានការងារធ្វើ មានមុខជំនួញ មានទីផ្សារ ជាពិសេសទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ដើម្បីឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលបាននូវកម្រៃ បានមួយកម្រិត ដើម្បីជាមធ្យោបាយសម្រាលដល់ការអូននៅប្រចាំថ្ងៃ។ 

លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២ លោកបានថ្លែងយ៉ាងដូច្នេះថា , «ជីវៈចម្រុះនៃបឹងឈូក»ដែលត្រូវបានអភិរក្ស និងធ្វើឱ្យប្រសើរឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមកិច្ចសហការ និងចូលរួមថែរក្សាឃ្លាំមើលជាប្រចាំដោយសហគមន៍ទេសចរណ៍បឹងឈូក ដែលជាប្រតិបត្តិករនៃរមណីយដ្ឋានបឹងឈូកបន្ទាយស្រី។ 

លោកបន្តទៀតថា, ភាពសមមាត្រគ្នារវាង«សិទ្ធិ»និង«កាតព្វកិច្ច»ដែលសហគមន៍ទទួលបាននិងត្រូវតែមាន គឺជារូបមន្តដ៏សំខាន់សម្រាប់ការគ្រប់គ្រងអភិវឌ្ឍបឹងធម្មជាតិដ៏ស្រស់ស្អាតមួយនេះ ឱ្យបានគង់វង្សយូរអង្វែងដើម្បីប្រយោជន៍រួម និងប្រកបដោយចីរភាពទៅបាន។ 

#បឹងឈូកបន្ទាយស្រី | #ទេសចរណ៍សហគមន៍ | #ទៅលេងបន្ទាយស្រី ៕

ដោយ ៖ សិលា


ចែករំលែក៖