ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Adams របស់សហរដ្ឋអាមេរិកចេញពី Leipzig ចូលរួមជាមួយ Leeds United

ចែករំលែក៖

ក្លិបនៅ Premier League បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករអន្តរជាតិអាមេរិក Tyler Adams បានចូលរួមជាមួយក្លិប Leeds United ពីក្រុម RB Leipzig របស់អាល្លឺម៉ង់ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។

ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរនេះមិនត្រូវបានបង្ហាញឱ្យដឹងទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានឲ្យដឹងថា ក្លិប Yorkshire បានចំណាយប្រហែល២០លានផោន (២៣.៨០លានដុល្លារ) សម្រាប់ខ្សែបម្រើរូបនេះ។

Adams នឹងលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Leeds លោក Jesse Marsch ជាលើកទី៣ក្នុងអាជីពរបស់គាត់ បន្ទាប់ពីមានភាពតានតឹងពីមុនជាមួយគ្នានៅក្រុម Leipzig និង New York Red Bulls ។

Adams បានបង្ហាញខ្លួនច្រើនជាង១០០ដងសម្រាប់ក្រុម Leipzig បន្ទាប់ពីចូលរួមជាមួយក្លិប Bundesliga ក្នុងឆ្នាំ២០១៩។ កីឡាករវ័យ២៣ឆ្នាំរូបនេះមាន៣០ប្រកួតសម្រាប់សហរដ្ឋអាមេរិក និងបានឈ្នះពានរង្វាន់ CONCACAF Nations League ជាមួយពួកគេក្នុងខែមិថុនា ឆ្នាំ២០២១។

ក្លិប Leeds នឹងចាប់ផ្តើមយុទ្ធនាការនៅ Premier League របស់ខ្លួនជាមួយនឹងការប្រកួតក្នុងផ្ទះជាមួយក្រុម Wolverhampton Wanderers នៅថ្ងៃទី៦ ខែសីហាដែលជាការចាប់ផ្តើមរដូវកាលថ្មី២០២២-២០២៣ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖