ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះថា៖ សិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ផ្លូវខ្វែងគ្នា គ្មានផ្លាកសញ្ញាចរាចណ៍ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពដូចមានក្នុងរូបតំណាងខាងក្រោម?
ក្រសួង បន្តថា អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
ក្រសួងក៏បានបង្ហាញពីផ្លាកសញ្ញាគ្រោះថ្នាក់មានដូចជា៖ ផ្លូវបំបែករាង T , ផ្លូវបំបែកទៅខាងឆ្វេង , ផ្លូវបំបែកកែងនៅខាងស្តាំ ។
ដូច្នេះផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត៕
ដោយ៖សហការី