ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមនារីបារាំងបំបាក់ក្រុមនារី អុីតាលី​ ៥-១ ក្នុងវគ្គជម្រុះពានរង្វាន់ Women’s European Championships ពូលD

ចែករំលែក៖

កីឡាការិនី Grace Geyoro ស៊ុតបញ្ចូលទីបាន៣គ្រាប់ ខណៈដែលបារាំងជាក្រុមមួយក្នុងចំណោមក្រុមដែលពេញចិត្តក្នុងការឈ្នះ Euro 2022 ផ្នែកនារី ដោយយកឈ្នះអុីតាលី ៥-១ ក្នុងការប្រកួតបើកឆាកពូល D របស់ពួកគេនៅកីឡដ្ឋាន Rotherham’s New York។

ក្រុមរបស់លោកស្រី Corinne Diacre កំពុងសម្លឹងរកមើលការឈ្នះការប្រកួតដ៏សំខាន់ជាលើកដំបូង ហើយពួកគេបានធ្វើការសំដែងដែលនឹងធ្វើឱ្យក្រុមផ្សេងទៀតអង្គុយហើយចាប់អារម្មណ៍។ ខ្សែប្រយុទ្ធអុីតាលី Barbara Bonansea បានបង្ខំចិត្តសង្គ្រោះអ្នកចាំទី Pauline Peyraud-Magnin នៅប៉ុន្មាននាទីដំបូង ប៉ុន្តែចាប់ពីពេលនោះមកអ្វីៗបានប្រែជាអាក្រក់សម្រាប់ក្រុមនារី អុីតាលីដោយក្រុមបារាំងបានដាក់ការវាយលុកយ៉ាងខ្លាំង។

Geyoro រកបានគ្រាប់ដំបូងរបស់នាងនៅនាទីទី៩នៅពេលដែលនាងពីការបញ្ជូនបាល់របស់កីឡាការិនី Kadidiatou Diani។ កីឡាការិនី Marie-Antoinette Katoto ជាអ្នករកបានគ្រាប់បាល់ទី២ ដោយបានស៊ុតបញ្ចូលទីគ្រាប់បាល់អន្តរជាតិទី២៦របស់នាងក្នុងការបង្ហាញខ្លួនលើកទី៣១ត្រឹមតែ៣នាទីក្រោយមកនៅនាទីទី១២។ បន្ទាប់មក Katoto បានឃើញការតែតបាល់បុកបង្គោលទី មុនពេលដែលកីឡាការិនី Delphine Cascarino រកបានគ្រាប់ទី៣នៅនាទីទី៣៨។

ការប្រកួតជម្រុះក្នុងពូលD កាលពីរាត្រីថ្ងៃទី១០ ខែកក្កដា គឺនៅតែមានពេលវេលាសម្រាប់បារាំងក្នុងការស៊ុតបញ្ចូលទី២គ្រាប់បន្ថែមទៀតមុនពេលពាក់កណ្តាលតង់ទី១ នៅពេលដែលកីឡាការិនី Geyoro ដដែលរកបាន២គ្រាប់ទៀតនៅនាទីទី៤០ និងនៅនាទីទី៤៥ជិតចប់តង់ទី១។

ចំណែកក្រុមនារី អុីតាលីវិញពួកគេរកបាន១គ្រាប់តាមពីក្រោយជាការលួងចិត្តនៅនាទីទី៧៦ បើទោះបីជាពួកគេមានសំណាងអាក្រក់ក្នុងការបញ្ចប់ការប្រកួតជាមួយនឹងកីឡាការិនី១០នាក់ នៅពេលដែល Sara Gama មានកាតក្រហមបានក្រឡាប់បន្ទាប់ពីការពិនិត្យ VAR។ កីឡាការិនីដែលរកបាន១គ្រាប់គឺ Martina Piemonte ដើម្បីផ្តល់ការលួងចិត្តដល់អ្នកគាំទ្រអុីតាលី។

ឈរនៅចំណាត់ថ្នាក់លេខ៣លើពិភពលោក ហើយបានមកដល់ការប្រកួតនេះ បន្ទាប់ពីការទទួលជ័យជម្នះ១៤លើកជាប់ៗគ្នា ក្រុមនារីបារាំងត្រូវបានគេមើលឃើញយ៉ាងត្រឹមត្រូវថា ជាក្រុមមួយក្នុងចំណោមគូប្រជែងឈានមុខគេក្នុងការឈ្នះ Euro 2022 ទោះបីជារហូតមកដល់បច្ចុប្បន្នភាពជោគជ័យនៅក្នុងការប្រកួតធំៗបានគេចផុតពីពួកគេ។

ពួកគេបានបរាជ័យក្នុងការឈានទៅមុខលើសពីវគ្គ 1/4 ផ្តាច់ព្រ័ត្រក្នុងការបង្ហាញខ្លួន៦លើកមុនរបស់ពួកគេនៅ European Women’s Championships ទោះជាយ៉ាងណាក៏ដោយ ការប្រកួតនេះបង្ហាញថាពួកគេមានចេតនា និងគុណភាពដើម្បីបន្តទៅមុខបន្ថែមទៀតនៅពេលនេះ។

ចំណែកក្រុមអុីតាលីវិញ ធ្លាប់​បរាជ័យ​ក្នុង​ការ​ធ្លាក់​ចេញ​ពី​វគ្គ​ចែក​ពូល​ក្នុង​ឆ្នាំ២០១៧ ​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ​ជាង​មុន​នៅ​ពេល​នេះ ប៉ុន្តែការបរាជ័យយ៉ាងធ្ងន់ធ្ងរបែបនេះនៅក្នុងការប្រកួតបើកឆាករបស់ពួកគេគឺនៅឆ្ងាយពីការចាប់ផ្តើមដ៏ល្អ។ នៅក្នុងពូល D នៃការប្រកួតជម្រុះ European Women’s Championships ឬហៅថា ពានរង្វាន់យូរ៉ូផ្នែកនារីមួយប្រកួតមកនេះគឺបារាំងឈរលេខ១ក្នុងពូលបណ្តោះអាសន្ន, អុីស្លង់ និងបែលហ្ស៊ិកឈរលេខ២ និងលេខ៣ ខណៈដែលអុីតាលីឈរលេខ៤បាតតារាង ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖