ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីបារាំងឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្ត

ចែករំលែក៖

នៅថ្ងៃទី១១ខែកក្កដា នាយករដ្ឋមន្ត្រីបារាំងលោកស្រី Elisabeth Borne បានឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្តជាលើកដំបូងនៅក្នុងរដ្ឋសភា ដែលស្នើឡើងដោយគណបក្សប្រឆាំង ។
ក្រោយរយៈពេល៣ម៉ោងជជែកគ្នា ពីសំណើបោះឆ្នោតផ្តល់ទំនុកចិត្ត ទៅលើនាយករដ្ឋមន្ត្រី Elisabeth Borne ទទួលបានការគាំទ្រតែ១៤៦សំឡេងក្នុងចំណោម៥៧៧ សំឡេងក្នុងរដ្ឋសភា គឺមិនគ្រប់ចំនួនដើម្បីបោះឆ្នោតផ្តល់ទំនុកចិត្តឡើយ។
គណបក្សប្រឆាំង(LFI) បានស្នើបោះឆ្នោតផ្តល់ទំនុកចិត្តចំពោះនាយករដ្ឋមន្ត្រី Elisabeth Borne ។ ប៉ុន្តែលោកស្រី Elisabeth Borne មិនជួបផលលំបាកនោះឡើយដោយគណបក្សប្រឆាំងផ្សេងទៀតមិនគាំទ្រដល់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនោះឡើយ។
លោកស្រី Elisabeth Borne ត្រូវបានប្រធានាធិបតី ម៉ាក្រុង តែងតាំងជានាយករដ្ឋមន្ត្រីបារាំង នៅខែឧសភាឆ្នាំ២០២២ មួយខែមុនពេលបោះឆ្នោតសភា ហើយគណបក្សកាន់អំណាចទទួលបានសំឡេងគាំទ្រច្រើន។
នៅក្នុងការបោះឆ្នោតកាលពីចុងខែមិថុនាកន្លងទៅ សម្ព័ន្ធមិត្តកាន់អំណាចរបស់លោកម៉ាក្រុងទទួលបានសំឡេង២៤៥/៥៧៧មិនគ្រប់ចំនួន ២៨៩ ដើម្បីគ្រប់គ្រងសំឡេងភាគច្រើនក្នុងរដ្ឋសភា។ ទាំងនោះហើយបានជាគណបក្សកាន់អំណាចមិនអាចសម្រេចបានគ្រប់គោលនយោបាយដែលរដ្ឋាភិបាលដាក់ចេញដើម្បីសភាអនុម័ត៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP/TTXVN


ចែករំលែក៖