ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើលិខិតចូលរួមរំលែកទុក្ខ មរណភាព លោកស៊ីនហ្សូ អាបេ

ចែករំលែក៖

      ភ្នំពេញ៖ លោក Massahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង បានផ្ញើលិខិតរំលែកមរណទុក្ខ ចំពោះមរណភាព របស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៧ឆ្នាំ ។ នៅថ្ងៃទី១២ កក្កដា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានផ្ញើលិខិត រំលែកទុក្ខ មរណភាព របស់ស៊ីនហ្សូអាបេ ។ 

   មរណភាពរបស់ លោក ស៊ីនហ្សូ អាបេ គឺជាការបាត់បង់អ្នកស្នេហាជាតិ ដ៏ឧត្តមមួយរូបរបស់ប្រទេសជប៉ុន និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម ស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជនជប៉ុន ដែលក្នុងអាណត្តិដឹកនាំកន្លងមក លោក ស៊ីនហ្សូ អាបេ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ជាពិសេសការដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង និងពង្រីកកម្រិតទំនាក់ ទំនងទ្វេភាគីកម្ពុជា-ជប៉ុន រហូតឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រ ។ តាមរយៈភាពជាដៃគូដ៏រឹងមាំនេះ រាជធានីភ្នំពេញ បានទទួលផ្លែផ្កាជាសមិទ្ធផល ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ជាច្រើន ក្រោមការសម្របសម្រួល របស់ស្ថានទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំកម្ពុជា (JICA) ៕

ដោយ ៖ សំរិត


ចែករំលែក៖