ព័ត៌មានទាន់ហេតុការណ៍៖

លោក នួន លីហួន នាំយក ទៀនវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ២វត្ត នៅសង្កាត់គយត្របែកក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និង មន្រ្តីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យានៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២២ បាននាំយកនូវ ទៀនវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៃវត្តសុផានារាម (ហៅវត្គគយត្របែក) និងវត្តកោះជុំ ស្ថិតក្នុងសង្កាត់គយត្របែកក្រុងស្វាយរៀង។

លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានអោយដឹងថានៅថ្ងៃនេះលោក និង មន្រ្តីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាក្រោមឪវាទ បាននាំយកនូវ ទៀនវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៃវត្តសុផានារាម (ហៅវត្គគយត្របែក) និងវត្តកោះជុំ ស្ថិតក្នុងសង្កាត់គយត្របែករួមមាន៖ ទៀនវស្សា ទេយ្យទាន បច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ២,២៣០,០០០រៀល  និងបច្ច័យប្រគេនព្រះសង្ឃ តាជី យាយជីទាំងពីរវត្ត  ប្រជាការពារភូមិ និងក្រុមប្រឹក្សាសង្កាត់ សរុបចំនួន ២,៧១០,០០០រៀល។

សូមបញ្ជាក់ថា​ តាមនិយាមជាពុទ្ធទំនៀមរៀងដរាបមក ការចូលព្រះវស្សាមាននៅគ្រប់សម័យកាលនៃព្រះពុទ្ធអង្គទាំងអស់។ ដូច្នេះ ទំនៀមចូលព្រះវស្សានេះ មានជាប់រហូតមកដល់បច្ចុប្បន្ន ។ ក្នុងមួយឆ្នាំធ្វើតែម្ដង តាមពុទ្ធបញ្ញត្តិ។

កាលណាព្រះភិក្ខុសង្ឃ បានគង់ចាំវស្សាគ្រប់ ៣ខែ ហើយមានសិទ្ធទទួលកឋិនអំពីពុទ្ធបរិស័ទដែលបាននាំយកមកប្រគេនពីគ្រប់ទិសទី។ ហេតុនេះ ការចូលព្រះស្សានៃភិក្ខុសង្ឃ ក្នុងន័យការពារទប់ស្កាត់ ការនិមន្តទៅកាន់ទីផ្សេងៗ នាំឱ្យមានការពោលតិះដៀលពីជនដទៃ ក្នុងរដូវខែមានភ្លៀងធ្លាក់ជោកជាំ ។

ការហាមប្រាមនេះ ព្រោះថា សម័យបុរាណ ព្រះសង្ឃពុំមានវត្តអារាមដូចបច្ចុប្បន្នកាលនេះទេ ច្រើនតែទៅ គង់ក្នុងព្រៃជ្រៅធ្វើសំណាក់ធម៌ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖