ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៣៩%

ចែករំលែក៖

ភ្នំពេញ ៖ តាមតួលេខរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៣៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៧៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៥,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧០,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៤,៣៩%។ 

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៣ ខែកក្កដា​​​​​​​​​​ ឆ្នាំ​២០២២​ មានអ្នកឆ្លងចំនួន​១៧ នាក់ និងអ្នកជាសះស្បើយ​ ​០៩នាក់និងអ្នកជំងឺស្លាប់​ គ្មាន​៖

– ករណីឆ្លង​សហគមន៍​ ១៧នាក់ឆ្លង

– អ្នកដំណើរពីបរទេស គ្មាន(អូមីក្រុង)

គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២

– អ្នកឆ្លងសរុប= 136,407 នាក់

– អ្នកជាសះស្បើយ= 133,267 នាក់

– អ្នកស្លាប់= 3,056 នាក់ ។

សូមបញ្ជាក់ផងដែរថា, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី ១៤ខែកក្កដា ឆ្នាំ២០២២ មានប្រសាសន៍ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឱ្យបានគ្រប់គ្នា ។ ក្នុងនោះសម្ដេចមានប្រសាសន៍ថា, មានមនុស្សប្រមាណជា៤ ទៅ៥ លានអ្នកមិនទាន់បានទៅចាក់ដូសទី ៣ ដូច្នេះគួររួសរាន់ចាក់តាមកាលកំណត់ឱ្យបានគ្រប់ៗគ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖