ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខចុះពិនិត្យទីតាំងប្រព័ន្ធលូរំដោះទឹកចាប់ពីផ្លូវលេខ១០១៩ (ភ្នំពេញ-ហាណូយ ) ដល់ផ្លូវលេខ២០០៤ ណតប្រ៊ីត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ូវ ម៉ានិត អភិបាល ខណ្ឌសែនសុខ លោកឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម បានអញ្ជើញចូលរួមជាមួយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងប្រព័ន្ធលូរំដោះទឹកចាប់ពីផ្លូវលេខ១០១៩ (ភ្នំពេញ-ហាណូយ ) ដល់ផ្លូវលេខ២០០៤ ណតប្រ៊ីត។

    លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានឱ្យដឹងថា ការចុះពិនិត្យទីតាំងប្រព័ន្ធលូរំដោះទឹកនេះគឺចាប់ពីផ្លូវ លេខ១០១៩ (ភ្នំពេញ-ហាណូយ ) ដល់ផ្លូវលេខ២០០៤ ណតប្រ៊ីត ដើម្បីរកដំណោះស្រាយប្រភពនៃការស្ទះចរន្តទឹកហូរយឺតនៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ។

   គួររំលឹកផងដែថា នៅចំណុចផ្លូវលេខ២០០៤ស្ថិតក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញនេះគេសង្កេតឃើញថា ឱ្យតែដល់រដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងគឺតែងតែជន់លិចផ្លូវធ្វើឱ្យបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។ ដូច្នេះហើយទើបអាជ្ញាធរសង្កាត់-ខណ្ឌរួមនឹងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យជាក់ស្តែងដើម្បីរកដំណោះស្រាយធ្វើយ៉ាងណារកឱ្យឃើញប្រភពនៃការស្ទះចរន្តទឹកហូរយឺត នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖