ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញពីផ្លាកសញ្ញាចរាចរណ៍ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពចរាចរណ៍ដូចមានក្នុងរូបតំណាងខាងក្រោមនេះ?
អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
សូមជម្រាបថា កាលពីម្សិលមិញនេះ ក្រសួងក៏បានបង្ហាញពីផ្លាកសញ្ញាគ្រោះថ្នាក់ មួយចំនួនដូចជា៖ ផ្លូវបំបែកកែងទៅខាងស្តាំ រួចបំបែកកែងទៅខាងឆ្វេង ,ផ្លូវបំបែកកែងទៅខាងឆ្វេង រួចបំបែកកែងទៅខាងស្តាំ , ផ្លូវខ្វែង។
ដូច្នេះផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត៕
ដោយ៖សហការី