រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានទៅកាន់ប្រទេសអ៊ុយក្រែនស្ងាត់ៗ ដើម្បីជួបជាមួយកម្លាំងទាហានរុស្ស៊ីដែលកំពុងតែធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានជួបមន្ត្រីយោធាដែលកំពុងបំពេញភារកិច្ចនៅក្នុងសមរភូមិអ៊ុយក្រែន ក្នុងនោះមានមេទ័ព Sergey Surovikin និង Alexander Lapin និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។
តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី រដ្ឋមន្ត្រី Shoigu បានជួបជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដើម្បីពិភាក្សាបង្កើនសមត្ថភាពទប់ស្កាត់ខ្លាចទាហានរដ្ឋាភិបាលអ៊ុយក្រែនបើកការវាយប្រហារទ្រង់ទ្រាយធំ ក្រោយអ៊ុយក្រែនទទួលបានមីស៊ីលជាច្រើនពីអាមេរិក។
ក្នុងដំណើរទៅកាន់ប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការពារជាតិ Shoigu បានផ្តល់មេដាយក្លាហាន និងវីរបុរសដល់មេទ័ព Alexander Lapin និង Esedulla Abachev៕
ដោយ៖ ធីរីណា(រូបថត៖ RT)