ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីស្នងការរងនគរបាលក្រុងភ្នំពេញ ដឹកនាំក្រុមការងារយេនឌ័រចុះសួរសុខទុក្ខ និងនាំយកនូវថវិកាលោកស្នងការ ប្រគល់ជូនមន្ត្រីនគរបាលចំនួន០៧នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រលប់ថ្ងៃសៅរ៍​ទី១៦​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារយេនឌ័រ ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងការងារយេនឌ័រ បានដឹកនាំក្រុមការងារយេនឌ័រចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់ឯកឧត្តមស្នងការ ប្រគល់ជូនមន្ត្រីនគរបាលចំនួន០៧នាក់ សម្រាលមាតុភាពចំនួន៥នាក់, វះកាត់ស្បូនចេញ ចំនួន០១នាក់ និងគ្រោះថ្នាក់ចរាចរណ៍ចំនួន០១នាក់។

សម្រាលមាតុភាពចំនួន៥នាក់៖

១-លោកស្រីវរសេនីយ៍ត្រី ប៊ុត ឡៃហ៊ាង ការិយាល័យសុខាភិបាល ទទួលបានការឧបត្ថម្ភៈ៖

-ថវិកាលោកស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន

-ថវិកាលោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ចំនួន១០០ដុល្លារ

-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល

-ថវិកាលោកវរសេនីយ៍ឯក ប៊ិត ចាន់ដារ៉ារត្ន  នាយការិយាល័យសុខាភិបាល ចំនួន២០មុឺនរៀល

-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥០ដុល្លារ

២- លោកស្រីអនុសេនីយ៍ ឯក ប៉េង ស្រីលក្ខ័ណ៍ នាយរងផ្នែក នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ទទួលបានការឧបត្ថម្ភៈ៖

-ថវិកាលោកស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារៈមួយចំនួន

-ថវិកាសមាគមនារី ចំនួន៥០មុឹនរៀល

-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន២០ម៉ឺនរៀល

៣- លោកស្រីអនុសេនីយ៍ទោ សាយ ពុទ្ធារី នាយរងផ្នែក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ទទួលបានការឧបត្ថម្ភ៖

-ថវិកាឯកឧត្តមស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន

-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល

-ថវិកាលោកវរសេនីយ៍ឯក ជឹម សុីថា ចំនួន១០មុឺនរៀល និងសារ៉ុងចំនួន១

-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល

៤- លោកស្រីអនុសេនីយ៍ទោ  វង្ស ថាវរី មន្រ្តី នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ទទួលបានការឧបត្ថម្ភ៖

-ថវិកាលោកស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន

-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល

-ថវិកាលោកវរសេនីយ៍ឯក ជឹម សុីថា ចំនួន១០មុឺនរៀល និងសារ៉ុងចំនួន១

-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល

៥- លោកស្រីអនុសេនីយ៍ មាស រចនា  មន្ត្រី នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ទទួលបានការឧបត្ថម្ភ៖

-ថវិកាលោកស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន 

-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល

-ថវិកាលោកវរសេនីយ៍ឯក ហង្ស មុនី ចំនួន២០មុីនរៀល

-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល

-ថវិកាលោកស្រីវរសេនីយ៍ទោ ផុន វណ្ណា អធិការរងខណ្ឌកំបូល ចំនួន៥មុឺនរៀល

៦- លោកស្រីអនុសេនីយ៍ឯក សោម សុខន នាយរងផ្នែក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សម្រាកព្យាបាលជំងឺ ដោយធ្វេីការវះកាត់ស្បូន ទទួលបានការឧបត្ថម្ភ៖

-ថវិកាលោកស្នងការ ចំនួន៤០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន

-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល

-ថវិកាលោកវរសេនីយ៍ឯក ជឹម សុីថាចំនួន១លាន ដប់ម៉ឺនរៀល

-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល

៧- កញ្ញា ព្រិន្ទបាលទោ យៀង ស្រូន ឋានៈមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ គ្រោះថ្នាក់ចរាចរណ៍ ទទួលបានការឧបត្ថម្ភៈ

-ថវិកាលោកស្នងការ ចំនួន៤០មុឺនរៀល ព្រមទាំងសម្ភារៈមួយចំនួន

-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល

-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល

ក្នុងឱកាសនេះផងដែរ មន្ត្រីទាំងអស់ក៏បានគោរព និងថ្លែងអំណរគុណជូនចំពោះលោកស្នងការ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលសម្រាលមាតុភាពនិងមានជំងឺ មិនថាបុរស ឬ ស្ត្រី លោកស្នងការ​តែងយកចិត្តទុក្ខដាក់គ្រប់ពេល ក៏ដូចជាក្រុមការងារយេនឌ័រ ដែលបានឆ្លៀតឱកាស អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាមកផ្តល់ជូនដល់មន្ត្រីដែលបានសម្រាលមាតុភាពនិងមានជំងឺផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖