ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ៣៤នាក់​ ក្នុង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​ ១៨ករណី​ ​នាថ្ងៃ​ទី១៦ កក្កដា!

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​សៅរ៍​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំចំនួន៣៤នាក់​(ស្រី៤នាក់) ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ១៨ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី១៦ ខែកក្កដានេះ​ ។​ ដូច្នេះ​សូម​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ !​ 

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង៣៤នាក់​ រួម​មាន​ ៖​ ជួញដូរ ៩ករណី ឃាត់ ២០នាក់ ។​ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៧នាក់ ។​ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ ។

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃទី១៦ ខែកក្កដា រួម​មាន​៖​ មេតំហ្វេតាមីន(Ice)​ ស្មេីនិង​១១៧៩,៨៤ក្រាម និង៤កញ្ចប់តូច។​ មេតំហ្វេតាមីន(wy)​ស្មេីនិង​ ៨៤,៧ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖ 

នគរបាល : ៨អង្គភាព

១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់។

២ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៤៧,៩៨ក្រាម និងWy ១,៣៩៥ក្រាម។

៣ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់  ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១៣,៨៤ក្រាម។

៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,៩៨ក្រាម។

៥ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១០៩១,៦៨ក្រាម និងWy ៨៣,៣៤ក្រាម។

៦ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២០ក្រាម។

៧ / ក្រចេះ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៨ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៥៧ក្រាម។

កងរាជអាវុធហត្ថ : ៥អង្គភាព

១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,១៣ក្រាម។

២ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៥,៩១ក្រាម។

៣ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៦៥ក្រាម។

៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៩០ក្រាម។ 

៥ / សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ៕

ដោយ​៖ស​ តារា​(រូបភាព៖ ឯកសារ)


ចែករំលែក៖