ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃចន្ទទី១៨ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែកក្កដា ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន ៖
+ ជួញដូរ ១២ករណី ឃាត់ ៣១នាក់ (ស្រី ៣នាក់)
+ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១១នាក់
+បើកបរក្រោមឥទ្ឋពល ១ករណី ឃាត់ ២នាក់
+ប្រើប្រាស់ ៦ករណី ឃាត់ ១០នាក់ (ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន(Ice) ស្មេីនិង ៤២៩០៧,៦៤ក្រាម និង២៥កញ្ចប់តូច, -កេតាមីន(Ke) ស្មេីនិង ១៩៥២,០ក្រាម, -អុិចស្តាសុី(mdma) ស្មេីនិង១០៦,០ក្រាម ។
លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព
១ / មន្ទីរ ៖ ជួញដូរ ៣ករណី ឃាត់ ១៥នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ៤២៨៧៩,២១ក្រាម, Ke ១៩៥២,០ក្រាម និងMDMA ១០៦,០ក្រាម ។
២ / បាត់ដំបង ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៨៧ក្រាម ។
៣ / កំពង់ឆ្នាំង ៖ បើកបរក្រោមឥទ្ឋពល ១ករណី ឃាត់ ២នាក់ ។
៤ / កណ្តាល ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ០,៣១ក្រាម និង៧កញ្ចប់តូច ។
៥ / រាជធានីភ្នំពេញ ៖ ជួញដូរ ៦ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ៣ករណី ចាប់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ២៤,២៥ក្រាម ។
៦ / ត្បូងឃ្មុំ ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច ។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / កំពង់ចាម ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ។
២ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៤កញ្ចប់តូច ៕ដោយ៖ស តារា
រូបភាព៖ ឯកសារ