ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយក​ស៉ីម៉ាក់ ​៖​ ដំណេីរឆ្ពោះទៅបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តព្រះសីហនុនៅចុងខែកក្កដា​ ឆ្នាំ២០២២នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានថ្លែង​សារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅព្រលប់​ថ្ងៃ​អង្គារ​ទី​១៩ ខែកក្កដា​​ ឆ្នាំ២០២២នេះថា៖​ ដំណេីរឆ្ពោះទៅបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តព្រះសីហនុនៅចុងខែកក្កដា​ ឆ្នាំ២០២២នេះ!  

លោក​ ហេង​ រតនា​ បានថ្លែង​បន្តថា​ លោក គួច​ ចំរេីន​ អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ​ លេីកមតិជាមួយលោកថា​ មានបំណងទៅសួរសុខទុក្ខបងប្អូន​! ។

នេះជាផ្លូវទៅចម្ការមីនចុងក្រោយនៅទឹកដីខេត្តព្រះសីហនុនៅលេីភ្នំថ្មតុ​ ដែលត្រូវធ្វេីដំណេីរលេីដងភ្នំគីរីរម្យទៅកាន់ភ្នំថ្មតុ! ។ រង់ចាំជួបគ្នានៅពេលផ្ទេរប្រគល់និងប្រកាសខេត្តព្រះសីហនុ​ ជាខេត្តគ្មានគ្រាប់មីននៅក្នុងខែសីហា​ខាងមុខនេះតែម្តង! ។ 

សូមបញ្ជាក់ថា​ កម្លាំង​ជំនាញសុីម៉ាក់​ នឹងចូលមកវាយសំរុកបោសសំអាតនៅខេត្តកំពតបន្តទៀត​ ប្រសិនជាគ្មានការប្រែប្រួលទេ​ អង្គភាពសុីម៉ាក់មានគំរោងបញ្ចប់ខេត្តតាកែវ​ កំពង់ឆ្នាំង​ និងខេត្តកំពង់ចាម​ នៅចុងឆ្នាំ២០២២​ ព្រមទាំងបន្តបោសសំអាតខេត្តកំពត​ ស្វាយរៀង​ និងខេត្តកពង់ស្ពឺ​ ឱ្យក្លាយជាខេត្តគ្មានគ្រាប់មីននៅពាក់កណ្តាលឆ្នាំ២០២៣៕

ដោយ​៖ស​ តារា​


ចែករំលែក៖