ព័ត៌មានទាន់ហេតុការណ៍៖

លិខិតឆ្លងដែនដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកឆ្នាំ២០២២

ចែករំលែក៖

នៅក្នុងតារាងបញ្ជីឈ្មោះប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២២បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅក្នុងកំពូលតារាងនាំមុខទាំង៣គឺជាប្រទេសដែកស្ថិតនៅក្នុងតំបន់អាស៊ី។
តាមសារព័ត៌មាន CNN បានដកស្រង់តារាងចំណាត់ថ្នាក់របស់ក្រុមហ៊ុនប្រឹក្សា Henley & Partners នៅក្នុងប្រទេសអង់គ្លេស បង្ហាញឱ្យឃើញថាលិខិតឆ្លងដែន(ប៉ាស្ព័រ) របស់ប្រទេសជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូងឈរនៅកំពូលតារាង។
លិខិតឆ្លងដែនប្រទេសជប៉ុនអាចធ្វើដំណើរបានរហូតដល់ទៅ១៩៣ប្រទេស ចំណែកលិខិតឆ្លងដែនរបស់កូរ៉េខាងត្បូងនិងសិង្ហបុរី អាចធ្វើដំណើរបានដល់ទៅ ១៩២ប្រទេស។
ខាងក្រោមនេះជាចំណាត់ថ្នាក់ប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស៖
១-ប្រទេសជប៉ុន ធ្វើដំណើរបាន ១៩៣ប្រទេស។
២-កូរ៉ខាងត្បូង និងសិង្ហបុរី ធ្វើដំណើរបាន១៩២ប្រទេសដូចគ្នា។
៣-អាល្លឺម៉ង់និងអេស្ប៉ាញ (១៩០ប្រទេស)។
៤-ហ្វាំងឡង់ អុីតាលី និង លុចហ្សំបួរ(១៨៩ប្រទេស)។
៥-អូទ្រីស ដាណឺម៉ាក ហុល្លង់ ស៊ុយអែត (១៨៨ប្រទេស)។
៦-បារាំង អៀរឡង់ ព័រទុយហ្គាល់ អង់គ្លេស (១៨៧ប្រទេស)។
៧-បែលហ្ស៊ិក នូវែលសេឡង់ ន័រវេស ស្វិស អាមេរិក (១៨៦ប្រទេស)។
៨-អូស្ត្រាលី កាណាដា ឆេក ក្រិច និងម៉ែលតា (១៨៥ប្រទេស)។
៩-ហុងគ្រី (១៨៣ប្រទេស)
១០-លិតធូអានី ប៉ូឡូញ និងស្លូវ៉ាគី (១៨២ប្រទេស)៕

រូប​ថត​ ៖ CNN

ដោយ៖ ធីរីណា(រូប​ថត​ ៖ Global Look Press)


ចែករំលែក៖