ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៣ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង​នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ​ បានបេីកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៣ ឆ្នាំ២០២២។ 

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ មានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុហត្ថខណ្ឌនិងលោក-លោកស្រីចៅសង្កាត់ទាំង០៧ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ២៧៥នាក់ នៅសាលប្រជុំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាក់ស្ដែង​កិច្ចពិគ្រោះយោបល់ បានផ្តោតសំខាន់ៗ​ មានដូចជា​៖

*១.បញ្ហា សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម

*២.បញ្ហា ចរាចរណ៍

*៣.បញ្ហា គ្រោះអគ្គីភ័យ

*៤.បញ្ហា ដីធ្លី លំនៅដ្ឋាន និងបរិស្ថាន

*៥.បញ្ហា ផ្លូវថ្នល់ លូ ដើមឈើ បណ្តាញផ្សេងៗ

*៦.បញ្ហា សំណង់ខុសច្បាប់ និងគ្មានច្បាប់

*៧.បញ្ហា សេវាកម្ម ប្រមូលសំរាម និងដឹកជញ្ជូនសំរាមជាដើម៕

ដោយ​៖សហការី​


ចែករំលែក៖