ព័ត៌មានទាន់ហេតុការណ៍៖

Arsenal នឹងចុះហត្ថលេខាយក Zinchenko ពី Manchester City

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal គ្រោងនឹងចុះហត្ថលេខាលើកីឡាករ OleksandrZinchenko ពីក្លិបជើងឯក Premier League Manchester City ក្នុងតម្លៃខ្លួន៣២លានផោន (៣៨.៣៩លានដុល្លារអាមេរិក) បន្ទាប់ពីក្លឹបបានយល់ព្រមលើកិច្ចព្រមព្រៀងមួយ នេះបើយោងតាមសារព័ត៌មានរបស់អង់គ្លេសបានរាយការណ៍កាលពីថ្ងៃពុធ ទី២០ ខែកក្កដា។

សារព័ត៌មាន Sky Sports បានផ្សាយថា ក្លិប Arsenal នឹងចំណាយប្រាក់៣០លានផោនជាមុនជាមួយនឹងប្រាក់បន្ថែមលានផោនទៀតដោយកីឡាករវ័យ២៥ឆ្នាំរូបនេះបានចាកចេញពីជំរុំហ្វឹកហាត់របស់ Man City នៅអាមេរិកដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុម Arsenal ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកមុនរដូវកាល។

Zinchenko នឹងក្លាយជាកីឡាករទីរបស់ Arsenal ពី Man City ក្នុងរដូវកាលនេះបន្ទាប់ពីខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus និងជាកីឡាករទីរបស់ពួកគេបន្ទាប់ពីខ្សែបម្រើស្លាប Marquinhos អ្នកចាំទី Matt Turner និងខ្សែបម្រើប្រយុទ្ធ Fabio Vieira

ជាអតីតយុវជនរបស់ក្លិប Shakhtar Donetsk កីឡាករ Zinchenko បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងក្របខ័ណ្ឌ Premier League របស់រុស្ស៊ីជាមួយ UFA មុនពេលចុះហត្ថលេខាសម្រាប់ Man City ក្នុងឆ្នាំ២០១៦ក្នុងវ័យ១៩ឆ្នាំបន្ទាប់ពីលេងឱ្យអ៊ុយក្រែនក្នុងព្រឹត្តិការណ៍ European Championship ឆ្នាំ២០១៦

ជាខ្សែបម្រើកណ្តាលនៅពេលបំពេញកាតព្វកិច្ចអន្តរជាតិ Zinchenko ជារឿយៗត្រូវបានគេដាក់ឲ្យលេងជាខ្សែការពារឆ្វេងដោយលោក Pep Guardiola នៅ Man City ប៉ុន្តែ​គាត់​បាន​រក​ឃើញ​ថា ​ការ​លេង​ពិបាក​នឹង​មក​ជាមួយ Joao Cancelo ជា​ជម្រើស​ដែល​ពេញ​ចិត្ត​នៅ​ផ្នែក​ការពារ​ខាង​ឆ្វេង។

Zinchenko លេងឱ្យអ៊ុយក្រែនបាន៥២ដងដោយស៊ុតបញ្ចូលទីបានគ្រាប់។ សម្រាប់ Man City គាត់បានបង្ហាញខ្លួនចំនួន១២៧ប្រកួតនៅក្នុងការប្រកួតទាំងអស់ រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២១ ដែល Man City បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបន្ទាប់ពីចាញ់ក្រុម Chelsea គាត់បានជួយក្រុមឈ្នះពានរង្វាន់ Premier League ដង, League Cup ដង និង FA Cup ១ដងជាមួយ Man City

ការមកដល់របស់ Zinchenko នឹងផ្តល់ឱ្យអ្នកចាត់ការទូទៅក្រុម Arsenal លោក Mikel Arteta នូវជម្រៅនៃទីតាំងខ្សែការពារឆ្វេង ខណៈដែល Nuno Tavares ខកខានមិនបានចាប់អារម្មណ៍កាលពីរដូវកាលមុន នៅពេលដែលរដូវកាលរបស់ខ្សែការពារជម្រើសទីKieran Tierney ឈានដល់ទីបញ្ចប់ដោយសាររបួស។

Arsenal ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខកាលពីរដូវកាលមុន ចាប់ផ្តើមយុទ្ធនាការលីគរបស់ពួកគេនៅថ្ងៃទី ខែសីហាខាងមុខ ដោយត្រូវប៉ះជាមួយក្រុម Crystal Palace

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA/Sky Sport)


ចែករំលែក៖