ភ្នំពេញ ៖ តើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មានសុពលភាពប៉ុន្មានឆ្នាំ? នេះជាការលើកឡើង ក៏ដូចជាករណីរំលឹក ពីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២។
ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ថា, ចម្លើយ៖ វិញ្ញាបនបត្រមានសុពលភាពដូចខាងក្រោម៖
-រថយន្តប្រភេទគ្រួសារថ្មីគ្រប់ប្រភេទ ៤ឆ្នាំ
-រថយន្តប្រភេទគ្រួសារ ផ្ទុកត្រឹម៤នាក់ ២ឆ្នាំ
-រថយន្តគ្រួសារ ផ្ទុកពី៥ ដល់៩នាក់(មិនធ្វើអាជីវកម្ម) ២ឆ្នាំ
-រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ឬដឹកទំនិញធុនស្រាល ២ឆ្នាំ
-រថយន្តដឹកទំនិញធុនតូច ផ្ទុកមិនលើសមួយតោន (ធ្វើអាជីវកម្ម) ១ឆ្នាំ
-រ៉ឺម៉ក ឬសឺមីរ៉ឺម៉ករថយន្ត ១ឆ្នាំ
-ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ១ឆ្នាំ ។
ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ក្នុងផេកផ្លូវការថា, ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275 ៕
ដោយ ៖ សិលា