ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អតវ) មានកិត្តិយសសូមជម្រាបជូនវិស័យឯកជនដែលមានប្រតិបត្តិការ ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទាំងអស់ឱ្យបានជ្រាបថា ប្រទេសកម្ពុជាបានចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយ អាស៊ានជាផ្លូវការ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងការដោះដូរវិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើត ទំនិញក្នុងទម្រង់អេឡិចត្រូនិក (ATIGA E-Form D) ជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ដែល បានជួយសម្រួលដល់វិស័យឯកជនពាក់ព័ន្ធនឹងការដាក់ស្នើសុំអត្រាពន្ធអនុគ្រោះក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញអាស៊ាន។
ដើម្បីពង្រឹងប្រសិទ្ធភាពនិងពង្រីកវិសាលភាពការអនុវត្តប្រព័ន្ធបញ្ឈរតែមួយអាស៊ាន ក៏ដូចជាជួយសម្រួល បន្ថែមទៀតដល់វិស័យឯកជន ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រេចឯកភាពគ្នាបង្កើតនូវកម្រងសំណួរ សម្រាប់ដាក់ជូនវិស័យឯកជនបំពេញនិងផ្តល់មតិត្រឡប់មកវិញ ក្នុងការធ្វើឱ្យប្រព័ន្ធនិងកិច្ចដំណើរការនីតិវិធី មានភាពកាន់តែប្រសើរឡើង ក្រោមជំនួយបច្ចេកទេសរបស់ ASEAN-USAID IGNITE ៕
ដោយ ៖ សិលា