ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអង្ករ ២០តោន ពីសប្បុរសជន ដែលបានផ្តល់ជំនួយសប្បុរសធម៌ ជួយដល់ការងារសង្គម

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរធម៌ពីសប្បុរសជន ដើម្បីយកទៅជួយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅសហគម។ ពិធីទទួលនេះបានប្រព្រឹត្ដទៅ នាព្រឹកថ្ងៃសុក្រ ៩ រោច ខែអាសាឍ ឆ្នាំខាល ចត្វា ស័កព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ។ 

     ថ្លែងក្នុងឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរ គុណដល់ សប្បុរសជន លោក អៀង ពិសិដ្ឋ ដែលបានឧបត្ថម្ភអង្ករ២០តោន ជួយដល់មូលដ្ឋាន និងសហគមន៍ នៅខេត្តស្វាយរៀង ។ សណ្តានចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺបានបង្ហាញអំពីសាមគ្គីភាព និងសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ជនរងគ្រោះ និងផល ប៉ះពាល់នៃជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង ។ សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃរបស់វិស័យឯកជន ដែលបានជួយដល់ រាជរដ្ឋាភិបាល ដើម្បីរួមចំណែក កាត់បន្ថយភាពក្រីក្រ ក៏ដូចជាការជួយដល់ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវ ភាពខ្វះខាត និងជួ់បការលំបាកនៅក្នុងអំឡុង ពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បច្ចុប្បន្ន  

      លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យក្រុមហ៊ុន ប្រកបអាជីវកម្មនៅកម្ពុជា ឲ្យកាន់មានតែមានការរីកចម្រើន និងទទួលបានការគាំទ្រលើវិស័យ សំណង់ ស្ពាន និងផ្លូវបេតុង នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ ប្រទេសជាតិលើវិស័យសំណង់ ឲ្យកាន់តែរីកចម្រើន ៕ 

    

ដោយ ៖ សំរិត


ចែករំលែក៖