ខេត្តកំពង់ធំ ៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានលទ្ធផល នៃការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងនោះដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងសហការរី បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុច ចាប់ពីមាត់ព្រែកទ្វារបឹង ដល់ព្រែកខ្វែងក្របី ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយចុះទៅង្រ្កាបបទល្មើសដែលបងប្អូនប្រជានេសាទអនុវត្តក្នុងពេលចុះបំពេញបេសកកម្មគឺលទ្ធផលទទួលបាន០១ករណី÷រុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០២របាំង ប្រវែង៤០០ម៉ែត្រ។ របាំងស្បៃមុង១៥របាំងប្រវែង ៨០០ម៉ែត្រ ឡុកចំនួន៣៤គ្រឿង លប/លូចំនួន៣០លប បង្គោលចំនួន៩០០ដើម ចាក់លែងត្រីចំរុះចំនួន២០គ.ក្រ ចូលទន្លេវិញ ។
លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានបញ្ជាក់បន្ថែមទៀតថា សម្រាប់បងប្អូនប្រជានេសាទទាំងអស់ ដែលនេសាទនៅត្រីពងនេះសូមមេត្តាចូលរួមការពារ និងថែរក្សាកុំឲ្យដាច់ពូជត្រី នេសាទហួសដែនកំណត់។ ដើម្បីចូលរួមចំណែកក្នុងការស្ដារធនធានធម្មជាតិឡើងវិញ នៅក្នុងបឹងទន្លេសាប ត្រូវតែគោរពគោលការណ៍ច្បាប់ដែលរាជរដ្ឋាភិបាលបានកំណត់ ក្នុងការចូលរួមថែរក្សាធនធានធម្មជាតិឱ្យមានសម្បូរបែបឡើងវិញ។
គួរបញ្ជាក់ផងដែរថាសម្រាប់ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រចាំការនៅកន្លែង ៕
ដោយ៖ សហការី(កំពង់ធំ)