ក្លិប Southampton បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Sekou Mara ពីក្លិប Bordeaux ។
ក្លិប Bordeaux នៅលីគកំពូលបារាំង Ligue 1 បានប្រកាសថា ការផ្លាស់ប្តូរសម្រាប់កីឡាករវ័យ១៩ឆ្នាំខាងលើគឺស្ថិតនៅក្រោមលក្ខខណ្ឌវេជ្ជសាស្រ្ត និងយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន។
Mara រកបាន៦គ្រាប់ក្នុងការបង្ហាញខ្លួន២៦ប្រកួតក្នុងលីគកាលពីរដូវកាលមុន ខណៈដែលក្លិប Bordeaux បានបញ្ចប់នៅបាតតារាងនៃក្របខ័ណ្ឌកំពូលរបស់បារាំង។
សរុបមកខ្សែប្រយុទ្ធជម្រើសជាតិបារាំងអាយុក្រោម២១ឆ្នាំរូបនេះរកបាន៧គ្រាប់ក្នុង៣៥ប្រកួតលីគសម្រាប់ក្រុម Bordeaux ។
ក្លិប Bordeaux បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Southampton FC សម្រាប់ការផ្ទេរកីឡាករ Sekou Mara។ ខ្សែប្រយុទ្ធនឹងទៅប្រទេសអង់គ្លេសដើម្បីពិនិត្យសុខភាព និងចុះហត្ថលេខាលើកិច្ចសន្យារបស់គាត់” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)