ព័ត៌មានទាន់ហេតុការណ៍៖

Carlos Alcaraz ក្លាយជាកីឡាករក្មេងជាងគេបំផុតទាំង៥ក្នុងការប្រជែងពានរង្វាន់ Hamburg Open

ចែករំលែក៖

កីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញ Carlos Alcaraz នឹងក្លាយជាកីឡាករក្មេងបំផុតក្នុងចំណាត់ថ្នាក់កំពូលទាំងនៅ ATP ចាប់តាំងពី Rafael Nadal ចូលរួមក្នុងឆ្នាំ២០០៥បន្ទាប់ពីបានឈានដល់វគ្គផ្តាច់ព្រ័ត្រការប្រកួតវាយតឺន្នីស Hamburg Open

Alcaraz មានវ័យ១៩ឆ្នាំបានយកឈ្នះកីឡាករ Slovak Alex Molcanក្នុងលទ្ធផល 7-6 (7-2) 6-1 ហើយនឹងត្រូវជួប Lorenzo Musettiសម្រាប់ពានរង្វាន់នៅថ្ងៃចន្ទ ម្ចាស់ជើងឯក Miami Open និង Madrid Open រូបនេះបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រដងមុនរបស់គាត់។

Alcaraz បាននិយាយបន្ទាប់ពីការឈ្នះការប្រកួតចុងក្រោយរបស់គាត់ថា ខ្ញុំមានទំនុកចិត្តច្រើនសម្រាប់វគ្គផ្តាច់ព្រ័ត្រ ហើយសង្ឃឹមថានឹងធ្វើឱ្យវាក្លាយជាការប្រកួតលើកទី៦របស់ខ្ញុំ” ចំណែកកីឡាករ Lorenzo លេងបានល្អណាស់ ហើយនឹងក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ។

Alcaraz ជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះ Nadal បានផ្តួលគាត់ក្នុងទីក្រុង Madrid និងបានហ្វឹកហាត់ជាមួយម្ចាស់ជើងឯក Grand Slam ២២សម័យផងដែរ។ គាត់នឹងវ៉ាដាច់ Norwegian Casper Ruud នៅពេលដែលចំណាត់ថ្នាក់ដែលបានធ្វើបច្ចុប្បន្នភាពត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ។

Lorenzo Musetti មានវ័យ២០ឆ្នាំបានឈានដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់គាត់ជាមួយនឹងជ័យជម្នះ 6-3 7-6 (7-3) លើកីឡាករ Francisco Cerundolo

កីឡាករលេខ៦២ពិភពលោករូបនេះបាននិយាយថា គាត់មានការភ្ញាក់ផ្អើលចំពោះទម្រង់ដែលបានធ្វើឱ្យគាត់ជួបជាមួយក្រុមកំពូលនៅទីក្រុង Hamburg បន្ទាប់ពីការចាកចេញជុំទីមួយរបស់គាត់នៅឯ Swedish Openខ្ញុំមិនបានលេងកីឡាវាយតឺន្នីសល្អបំផុតរបស់ខ្ញុំកាលពីសប្តាហ៍មុន។ ខ្ញុំ​មិន​បាន​រំពឹង​ថា​នឹង​បាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ទី​នេះ​ទេ

ចំណែកកីឡាការិនីលំដាប់លេខ៨១ពិភពលោក Bernarda Pera បានឈ្នះពានរង្វាន់ជាលើកទីរបស់នាងក្នុងរយៈពេលថ្ងៃដោយបានផ្តួលកីឡាការិនីកំពូល Anett Kontaveit ក្នុងលទ្ធផល 6-2 6-4 ដើម្បីដណ្តើមបានជើងឯកឯកត្តជននារីនៅទីក្រុង Hamburg

បន្ទាប់ពីបានភ្លក់រសជាតិឈ្នះ WTA Tour ជាលើកដំបូងក្នុងទីក្រុង Budapest កាលពីសប្តាហ៍មុន Pera ទទួលបានជ័យជម្នះជាលើកទី១២ជាប់ៗគ្នាដើម្បីធ្វើឲ្យកីឡាការិនីលំដាប់លេខពិភពលោកអេស្តូនីមានការភ្ញាក់ផ្អើល។

កីឡាការិនីអាមេរិក Pera បានឈ្នះសិតទី២៤ជាប់ៗគ្នារបស់នាង ដើម្បីដណ្តើមយកជ័យជម្នះ ហើយត្រូវបានគេរំពឹងថានឹងចូលដល់កំពូល៦០ក្នុងចំណាត់ថ្នាក់ ដោយបានជាប់លេខ១៣០ពិភពលោកនៅពេលនាងមកដល់ទីក្រុង Budapest

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖