ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធនឹងករណីឆក់កាបូប។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ជនសង្ស័យឈ្មោះ លន់ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងល្បាតមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនខណៈដែលរូបគេនិងបក្ខពួកម្នាក់ទៀតបានធ្វើសកម្មភាពឆក់កាបូបពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវកាលពីវេលាម៉ោង២១ៈ៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ដោយឡែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួនកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវដើម្បីឃាត់ខ្លួនបន្ត៕
ដោយ ៖ ភារ៉ា ដង្កោ