ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃចន្ទទី២៥ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន២០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន៩ករណីទូទាំងប្រទេស នៅថ្ងៃទី២៥ ខែកក្កដានេះ ។
ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន២០នាក់ រួមមាន៖ជួញដូរ ២ករណី ឃាត់ ២នាក់ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ២នាក់ ,ប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែកក្កដា រួមមាន៖មេតំហ្វេតាមីន(Ice) ស្មេីនិង ៣,៤៩ក្រាម និង២កញ្ចប់តូច ។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧០ក្រាម។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,៣៣ក្រាម។
៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។
៧ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៤៦ក្រាម ៕
ដោយ៖ស តារា(រូបភាព៖ ឯកសារ)