ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ នៅស្រុកអង្គរជ័យ ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ១៤ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដលដួងវិញ្ញាណក្ខន្ធ លោក អ៊ាន ធីម ស្ថិតនៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត នារសៀលថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ។

នៅក្នុងពិធីនោះក៏មានពិធីនមស្សការព្រះរតនៈត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា ដោយសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត សំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ និងបាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ 

លោកស្រីបានបន្តទៀតថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ ។  លោកស្រីបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ និងជំងឺអុតស្វា ព្រោះជំងឺនេះបាននឹងកំពុងរាត្បាតនៅលើពិភពលោកយើងនេះ យើងទាំអស់គ្នាត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវវិធានការណ៍របស់សុខាភិបាល ៣ការពារ និង៣កុំ ។

ជាចុងក្រោយ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយ លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស្រ៊ុន គឹមសាន លោកស្រីឧកញ៉ា អ៊ាន អេឡែន និងលោក យិន សារ៉ាន់ ព្រមទាំងក្រុមគ្រួសារ បានចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ឃីត១កញ្ចប់ និងថវិកា ៦ម៉ឺនរៀល៕

ដោយ ៖ សិលា


ចែករំលែក៖