សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាសដើម្បីសាកល្បងការឈរដោយសុវត្ថិភាពរបស់អ្នកទស្សនាក្នុងទីលានប្រកួតនៅក្នុងការប្រកួតរបស់ក្លិបអឺរ៉ុបបុរសនៅប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំងក្នុងរដូវកាល២០២២–២០២៣។
ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបនឹងសង្កេតមើលកន្លែងឈរ ដើម្បីមើលថា តើវាអាចត្រូវបានណែនាំឡើងវិញឬអត់? វាត្រូវបានកំណត់ចំពោះប្រទេសដែលមានជំហរសុវត្ថិភាព “ត្រូវបានអនុញ្ញាត និងអនុវត្តនៅកម្រិតក្នុងស្រុក”។
នៅក្នុងខែកក្កដា លីគកំពូល Premier League និង Championship របស់អង់គ្លេសត្រូវបានផ្តល់ឱ្យទៅមុខសម្រាប់តំបន់សុវត្ថិភាព។ ការសាកល្បងរបស់ UEFA នឹងអនុវត្តចំពោះវគ្គចែកពូល និងវគ្គជម្រុះរហូតដល់ និងរួមទាំងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។
UEFA បានប្រកាសថា “គោលបំណងគឺដើម្បីវាយតម្លៃថា តើនឹងស្ថិតក្រោមលក្ខខណ្ឌអ្វីខ្លះដែលអាចនឹងត្រូវបានណែនាំឡើងវិញនៅក្នុងការប្រកួត UEFA ក្នុងលក្ខណៈសុវត្ថិភាព”។ ក្លិបនៅអង់គ្លេសដូចជាChelsea, Liverpool, Manchester City និង Tottenham ស្ថិតក្នុងការលេងនៅ Champions League, Arsenal និង Manchester United លេងនៅក្របខ័ណ្ឌ Europa League និង West Ham លេងនៅ European Conference League ។
តំបន់សុវត្ថិភាពសម្រាប់អ្នកទស្សនាមាននៅទីលានបាល់ទាត់កំពូលរបស់អាល្លឺម៉ង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលល្បីល្បាញបំផុតនៅ Westfalenstadion របស់ក្រុម Borussia Dortmund។
ក្លិប Dortmund បានអបអរសាទរព័ត៌មាននេះនៅក្នុង tweeter ដោយនិយាយថា ជាលើកដំបូងការប្រកួតក្នុងផ្ទះនៅអឺរ៉ុបរបស់ពួកគេនឹងត្រូវបានចូលរួមដោយអ្នកគាំទ្រ៨១,៣៦៥នាក់ដែលជាសមត្ថភាពផ្លូវការធម្មតារបស់ពួកគេសម្រាប់ការប្រកួតនៅ Bundesliga ។
កាលពីរដូវកាលមុន ក្លិប Premier League ចំនួន៤គឺ Chelsea, Manchester City, Manchester United និង Tottenham Hotspur និងក្រុម Cardiff City នៅ Championship បានចូលរួមក្នុងការសិក្សាសាកល្បងដោយរដ្ឋាភិបាល។
កាលពីថ្ងៃទី២ ខែមករា កីឡដ្ឋាន Stamford Bridge បានក្លាយជាទីលានកំពូលដំបូងគេដែលអនុញ្ញាតឱ្យមានសិទ្ធិឈរឈ្មោះក្នុងរយៈពេលជិត៣០ឆ្នាំនៅពេលដែល Chelsea និង Liverpool បានជួបគ្នាក្នុងលទ្ធផលស្មើ ២–២ នៅ Premier League ។
តំបន់ឈររបស់អ្នកទស្សនាដែលបានកំណត់មិនត្រូវបានគេមើលឃើញនៅទីលាន Premier League ចាប់តាំងពីការអនុម័តកីឡដ្ឋានដែលមានកៅអីទាំងអស់នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ដែលជាអនុសាសន៍របស់ Taylor Report បន្ទាប់ពីគ្រោះមហន្តរាយនៅ Hillsborough ឆ្នាំ១៩៨៩ដែលបានឆក់យកជីវិតអ្នកគាំទ្រចំនួន៩៧នាក់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)