យុទ្ធនាការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែខ្លាំងឡើងៗបង្កក្តីបារម្ភដល់អង្គការណាតូ ។ នៅពេលនេះដែរប្រមុខដឹកនាំណាតូយល់ឃើញថា រុស្ស៊ីមិនទាន់បញ្ចេញអស់ពីសមត្ថភាពនៅឡើយក្នុងសង្គ្រាមអ៊ុយក្រែននោះ។
សារព័ត៌មាន Sohu របស់ចិន បានដកស្រង់សម្តីអ្នកឯកទេសវិភាគដែលលើកឡើងថា បណ្តាប្រទេសណាតូមើលឃើញថា រុស្សីមិនទាន់បញ្ចេញអស់ពីកម្លាំងនៅក្នុងសង្គ្រាមនោះឡើយ ។ រុស្ស៊ីគ្រាន់តែប្រើប្រាស់កម្លាំងមួយផ្នែកប៉ុណ្ណោះក្នុងសង្គ្រាមនេះ។
ជាក់ស្តែងរុស្ស៊ីបានប្រើប្រាស់ កម្លាំងទាហានអាកាសមានកម្រិត។ ចំណែកកម្លាំងមីស៊ីលរបស់រុស្ស៊ីនៅមិនទាន់បានប្រើប្រាស់អាវុធទំនើបៗរបស់ខ្លួននៅឡើយទេ ។ ទាំងនោះបានបង្ហាញឱ្យឃើញថា រុស្សុីបានប្រើប្រាស់កម្លាំងមានកម្រិតនៅអ៊ុយក្រែន។
ជាមួយគ្នានេះដែរ អាមេរិកនិងអឺរ៉ុបបានបញ្ជាក់ថា កម្លាំងរបស់រុស្ស៊ីខ្លាំងលើសការសន្និដ្ឋានរបស់ប្រទេសលោកខាងលិច ។
ទាំងនោះហើយបានជាកន្លងមកក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា បើរុស្ស៊ីចង់វាយប្រហារគ្រប់គ្រងអ៊ុយក្រែនទាំងមូលនោះ រុស្ស៊ីប្រើពេលយ៉ាងខ្លីតែប៉ុណ្ណោះ ។ ប៉ុន្តែរុស្ស៊ីមិនចង់ធ្វើដូច្នោះឡើយដូចអ្វីដែលប្រធានាធិបតីពូទីនបានប្រកាសពេលដំបូង ៕ ដោយ៖ ធីរីណា
រូបថត ៖ ANTD.VN