ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ៣ខ្នងដួលរលំទាំងស្រុងដោយភ្លៀងលាយឡំខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ផ្ទះ៣ខ្នងរបស់ប្រជាពលរដ្ឋត្រូវដួលរលំទាំងស្រុងខណៈមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ យ៉ាងខ្លាំងនៅស្រុកកំពង់រោទ៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៍ ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា នៅវេលាម៉ោង៤និង៣៥នាទីល្ងាចមានភ្លៀង លាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលឲ្យ រលំផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ០៣ ខ្នង មានម្ចាស់ផ្ទះទី១មានឈ្មោះ ណុប សុខ ភេទស្រី អាយុ ៥៥ ឆ្នាំ ផ្ទះសាងសង់ពីសរសរដើមប្រេងខ្យល់ នឹងដំបូលជញ្ជាំងសង្ក័សី ដែលមានទំហំ ៦ម៉ែត្រគុណនិង៧ ម៉ែត្រដោយ សម្ភារៈខូចខាតរួម អង្ករមួយបាវនិងស្រូវ ០៤ បាវ ។

ម្ចាស់ផ្ទះទី២មានឈ្មោះ មើគ គា ភេទស្រី អាយុ ៣៩ ឆ្នាំ  សង់អំពីសរសរដើមប្រេងខ្យល់ ដំបូលនឹងជញ្ជាំងសង្ក័សី ទំហំ ៥ម៉ែត្រគុណនិង៦ ម៉ែត្រសម្ភារខូចខាតរួមមានអង្ករមួយបាវ ,ចាន ១៧ ,ឆ្នាំង ០៥ ,ទូរទស្សន៍ ០១ គ្រឿង។

និងម្ចាស់ ផ្ទះទី៣ មានឈ្មោះ ព្រាប ស៊ន ភេទ ស្រី អាយុ ៦៦ឆ្នាំ បណ្តាលឲ្យរបើកដំបូលសង្ក័សីចំនួន ០២ សន្លឹកសម្ភារមួយចំនួនដោយមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាលរកទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទ  ហើយបើមានហេតុការណ៍អាក្រក់ផ្សេងៗត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖