ព័ត៌មានទាន់ហេតុការណ៍៖

ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហែម សារី ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារចំនួន១៥ឆ្នាំ ពីបទ. ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២០០ក្រាម

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែសីហាឆ្នាំ២០២២ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត ប្រធានក្រុមប្រឹក្សា និងលោក សាយ ណូរ៉ា ជាតំណាងអយ្យការ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហែម សារី ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារចំនួន១៥ឆ្នាំ ពីបទ. ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២០០ក្រាម។

សូមបញ្ជាក់ថា ជនជាប់ចោទបានប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៩ ផ្លូវ១០៧ (សុកហុក) សង្កាត់ អូឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងចំណុច ផ្លូវជាតិលេខ៤ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦.២៧ ខែធ្នូឆ្នាំ២០២១។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារព្រៃសម១ ជាបណ្ដោះអាសន្ន និងបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៦ខែកក្កដាឆ្នាំ២០២២ និងធ្វើការប្រកាសនៅព្រឹកថ្ងៃទី០១ ខែសីហា២០២២៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖