ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានិត ត្រូវបានគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សម្រេចចាត់តាំងជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្រុមការងារសូមចូលរួមអបអរសាទរ ដែល លោក ហ៊ុន ម៉ានិត ត្រូវបានគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សម្រេចចាត់តាំងជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ។

យោងតាមសេចក្តីសម្រេច ស្តីពី ការចាត់តាំងអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដា្ឋនខេត្តកំពង់ចាម ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត” ទទួលបាននៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សម្រេច: 

ប្រការ ១ : ចាត់តាំង លោក ហ៊ុន ម៉ានិត ជាអនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម ។

ប្រការ ២ : ស្ថាប័នគណបក្សដែលពាក់ព័ន្ធ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងលោក ហ៊ុន ម៉ានិត ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចនេះ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖