ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថស្រុកឈូក ចុះបង្រ្កាបមុខសញ្ញាជួញដូរ​ និងប្រើប្រាស់គ្រឿងញៀនបានម្នាក់

ចែករំលែក៖

ខេត្ត​កំពត​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​កងរាជអាវុធហត្ថខេត្ត​កំពត​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​អង្គារ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងកងរាជអាវុធហត្ថខេត្ត​ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក កាលពី​វេលា​ម៉ោង​ ៣​និង​១០នាទីរសៀល​ថ្ងៃ​ទី​០១​ ខែសីហា​ម្សិលមិញនេះ​ បានចុះបង្រ្កាប​ និងឃាត់ខ្លួន​មុខសញ្ញាជួញដូរ​ និងប្រើប្រាស់គ្រឿងញៀនម្នាក់ នៅចំណុចភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត  ។

របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ដឹកនាំដោយលោកវរសេនីយ៍ឯក  សេង វិច្ឆិកា មេបញ្ជាការរងទទួលការងារជំនាញគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។

ជាក់ស្ដែង​លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់

១.ឈ្មោះ ស៊ុយ ស្រីល័ក្ខណ៍ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកហាងយីហោម្លប់ដូង ម៉ាក់យ៉ាយ៉ា រស់នៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ។

ចំណែក​វត្ថុតាងចាប់យករួមមាន៖​ ១.គ្រឿងញៀនចំនួន០១កញ្ចប់តូចមានទម្ងន់១.០៤ក្រាមថ្លឹងទាំងសំបកថង់​ ,២.ទូរស័ព្ទដៃចំនួនមួយគ្រឿងម៉ាក samsung ពណ៌ខ្មៅ ។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចយើង បានឲ្យគ្រូពេទ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩(លទ្ធផលអវិជ្ជមាន)។​

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖