ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរលួចគាស់ តូបលក់ទូរស័ព្ទនិងលក់គ្រឿងអលង្ការនៅផ្សារកំពង់ចកប្រមូលយកទ្រព្យសម្បត្តិអស់មួយចំនួនធំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្រុមចោរបានលួចគាស់ តូបលក់ទូរសព្ទ័និងលក់គ្រឿងអលង្ការនៅផ្សារកំពង់ចកនិងប្រមូលយកទ្រព្យសម្បត្តិអស់មួយចំនួនធំទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២ខែសីហាឆ្នាំ២០២២នៅនៅចំណុចផ្សារកំពង់ចកឋិតក្នុង ភូមិកំពង់ចក ឃុំកំពង់ចក ស្រុករំដួល។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថាម្ចាស់តូបរងគ្រោះមានឈ្មោះ គឹម តារា ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរលក់ទូរស័ព្ទនិងគ្រឿងអលង្ការ(ធ្វើពីប្រាក់)រស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមម្ចាស់ផ្ទះឈ្មោះ គឹម តារា បានប្រាប់សមត្ថកិច្ចថាសម្ភារដែលបាត់បង់រួមមាន បាសម៉ាកJBL ចំនួន០១និងគ្រឿងអលង្ការធ្វើអំពីប្រាក់ចំនួន៣ដំឡឹងដោយសរុបទឹកប្រាក់១.៥០០.០០០រៀល។

ក្រោយពីមានការភ្ញាក់ផ្អើលថាមានចោរចូលគាស់តូបក៏មានបើកមើលតាមកាំម៉ារ៉ាសុវត្ថិភាពដោយឃើញថាក្រុមចោរមានគ្នា២នាក់បានកាន់របស់របរសម្ភារដែលធ្វើសកម្មភាពរួចក៏បានឡើងជិះម៉ូតូមួយគ្រឿងចេញទៅបាត់តែម្ដង។

បច្ចុប្បន្នកំលាំងសមត្តកិច្ចកំពុងស្រាវជ្រាវមុខសញ្ញាជនសង្ស័យមកផ្ដន្ទាទោសឱ្យខានតែបាន ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖